Cct850x100 1
1800px x h300px kh

ការស្រាវជ្រាវ៖ថ្នាំជំងឺឃ្លង់ clofazimineអាចនឹងមានប្រសិទ្ធភាពក្នុងការព្យាបាលកូវីដ-១៩

ចិន
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ក្រុមអ្នកស្រាវជ្រាវនៅសកលវិទ្យាល័យមួយនៅហុងកុង។

ចិន៖ តាមការស្រាវជ្រាវមួយបង្ហាញថា ថ្នាំព្យបាលជំងឺឃ្លង់ clofazimine អាចនឹងមានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺកូវីដ១៩។នេះ​យោង​តាមការចុះផ្សាយរបស់ទស្សនាវដ្តីស្រាវជ្រាវវិទ្យាសាស្ត្រអន្តរជាតិមួយដែលយោងប្រភពពីសកលវិទ្យាល័យហុងកុងជាមួយស្ថាប័នផ្សេងទៀតរបស់សហរដ្ឋអាមេរិក និង ប្រទេសដាណាម៉ាក់។

ការស្រាវជ្រាវនេះបង្ហាញថា ថ្នាំ clofazimine មានប្រសិទ្ធភាពក្នុងការការពារ និងទប់ស្កាត់ ឬកាត់បន្ថយកំរិតមេរោគដែលបណ្តាល​ទៅជាការរលាកសួតនៃជំងឺកូវីដ១៩។បន្ថែមពីលើនេះទៀត ប្រសិនបើផ្សំបន្ថែមថ្នាំ Remdesivir ប្រើប្រាស់ជាមួយគ្នា នោះការព្យាបាលកាន់តែមានប្រសិទ្ធភាព។

លទ្ធផលខាងលើនេះ បានផ្សព្វផ្សាយតាមទស្សនាវដ្តី《Nature》ដែលជាទស្សនាវដ្តីស្រាវជ្រាវវិទ្យាសាស្ត្រអន្តរជាតិ កាលពីថ្ងៃទី១៦ខែមិនាកន្លងទៅថ្មីៗនេះ។លទ្ធផលបញ្ជាក់ថា ថ្នាំ Clofazimine អាចរារាំងវីរុសកូវីដ១៩ចូលទៅក្នុងកោសិកាបំផ្លាញការចម្លងវីរុស កាត់បន្ថយការខូចសួតជាដើម។

តែយ៉ាងណាក៏ដោយ បច្ចុប្បន្នការស្រាវជ្រាវខាងលើពិសោធន៍នៅលើសត្វកណ្តុរតែប៉ុណ្ណោះ ពុំទាន់បានពិសោធន៍នៅលើមនុស្សនៅឡើយទេ៕

Khcct banner

អត្ថបទទាក់ទង