Cct850x100 1
1800px x h300px kh

សម្ព័ន្ធសហជីពជាតិស្នើសុំឱ្យផ្អាកការប្រារព្ធពិធី«បុណ្យចូលឆ្នាំខ្មែរ»

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ សម្ព័ន្ធសហជីពជាតិស្នើសុំឱ្យផ្អាកការប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិដែលប្រព្រឹត្តិទៅនៅថ្ងៃទី១៤, ១៥, ១៦ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩ ។ នេះបើតាមសេចក្តីប្រកាសរបស់សម្ព័ន្ធសហជីពជាតិនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១។

យោងតាមសេចក្តីប្រកាស ដើម្បីជួយសម្រាលបន្ទុកដល់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ និងជាកាតព្វកិច្ចពលរដ្ឋរួមគ្នាជួយទប់ស្កាត់ផងនោះ ខាងសម្ព័ន្ធសហជីពបានស្នើគោលការណ៍ពីប្រមុខរដ្ឋរាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សុំឱ្យផ្អាកពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាពេលខាងមុខ និងបន្តការងារជាធម្មតា ដើម្បីបញ្ចៀសពីការចម្លងទ្រង់ទ្រាយធំនៅក្នុងប្រទេស។

សេចក្តីប្រកាសបន្តថា នៅក្នុងពិធីបុណ្យធំៗគឺជាឱកាសរបស់ជំងឺកូវីដ១៩ក្នុងការបង្កជាប្រភពនៃការចម្លងធ្ងន់ធ្ងរពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ពីសហគមទៅសហគមមួយផ្សេងទៀតស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងខិតខំដោះស្រាយប្រើគ្រប់វិធាន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩នេះ។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៨ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ១៥៤១នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៨៩៨នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៦៤០នាក់ ហើយករណីស្លាប់ ០១នាក់៕


Khcct banner

អត្ថបទទាក់ទង