Yearendyearend1140x150
Img 0571

រសៀលនេះរកឃើញអ្នកវិជ្ជមានកូវីដ-១៩មួយទីតាំងទៀតនៅសង្កាត់ប្ញស្សីកែវម្នាក់

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/
រសៀលនេះរកឃើញអ្នកវិជ្ជមានកូវីដ-១៩មួយទីតាំងទៀតនៅសង្កាត់ប្ញស្សីកែវម្នាក់ នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ ម៉ោង៣កន្លះ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ ម៉ោង៣កន្លះ អាជ្ញាធរមូលដ្ឋានខណ្ឌឫស្សីកែវ បានរកឃើញស្ត្រីម្នាក់ផ្ទុកវីរុសកូវីដ-១៩ មានអាយុ៣១ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិសាមគ្គី សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ បាននិងកំពុងធ្វើការនៅហាង«ស៉ីនឌីសាឡន» នេះបើយោងតាមអាជ្ញាធរមូលដ្ឋាននៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ 

គួររំលឹកថា ស្រ្តីម្នាក់ខាងលើដែលបានឆ្លងកូវីដ គឺជាអ្នកជាប់ពាក់ព័ន្ធនឹងបុរសម្នាក់អាយុ២៦ឆ្នាំ ដែលបានវិជ្ជមាននឹងមេរោគកូវីដ១៩ កាលពីថ្ងៃទី១៦មីនាយប់មិញ ដែលបានស្នាក់នៅផ្ទះជួលដូចគ្នានៅខណ្ឌឫស្សីកែវដែរ។ ហើយបច្ចុប្បន្ន ស្រ្តីខាងលើត្រូវបានបញ្ជូនទៅព្យាបាលនៅសណ្ឋាគារក្រេតឌុក (អតីតសណ្ឋាគារអ៉ីនធើខនទីណង់តាល់) (The Great Duke)។ ដោយឡែក អ្នកដែលពាក់ព័ន្ធជាមួយអ្នកជម្ងឺមានចំនួន០៥នាក់ (ស្រី០១នាក់) ។ ជាចុងក្រោយ អាជ្ញាធរបានសម្រេចបិទទីតាំងនេះជាបណ្ដោះអាសន្ន។

សូមបញ្ជាក់ថា អាជ្ញាធរមូលដ្ឋានក៏ដូចជាក្រសួងសុខាភិបាលកម្ពុជា បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ទាំងអស់គ្នា ការពារខ្លួនអ្នក គ្រួសាររបស់អ្នក ពីជំងឺឆ្លងដ៏កាចសាហាវនេះ និងចូលរួមអនុវត្តវិធានការសុខាភិបាល ព្រមទាំអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ៣កុំ ៣ការពារ៕

រសៀលនេះរកឃើញអ្នកវិជ្ជមានកូវីដ-១៩មួយទីតាំងទៀតនៅសង្កាត់ប្ញស្សីកែវម្នាក់  នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ ម៉ោង៣កន្លះ


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង