Yearendyearend1140x150

ខេត្តកំពតរកឃើញអ្នកពាក់ព័ន្ធនឹងបុរសវិជ្ជមានកូវីដប្រហែលជាង២០០នាក់

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ខេត្តកំពតរកឃើញអ្នកពាក់ព័ន្ធនឹងបុរសវិជ្ជមានកូវីដប្រហែលជាង២០០នាក់ បានទៅចូលរួមពិធីមង្គលការនៅខេត្តកំពត (រូបភាពដោយ៖ អាជ្ញាធរខេត្តកំពត)

ខេត្តកំពត៖ អាជ្ញាធរខេត្តកំពតបានរកឃើញអ្នកជាប់ពាក់ព័ន្ធកូវីដ១៩ ដោយផ្ទាល់ប្រហែលជា១០នាក់ និងដោយប្រយោលជាមួយបុរសដែលត្រូវបានរកថាវិជ្ជមានកូវីដ១៩ ហើយបានទៅចូលរួមពិធីមង្គលការនៅខេត្តកំពត មានប្រហែលជា២០០នាក់។ បច្ចុប្បន្នអ្នកជាប់ពាក់ព័ន្ធកូវីដ១៩ដោយផ្ទាល់ ត្រូវបានក្រុមគ្រូពេទ្យធ្វើការយកសំណាករកតេស្ត រីឯអ្នកជាប់ពាក់ព័ន្ធដោយប្រយោល ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន។

បើតាមលោកជំទាវ យូ សុគន្ធ អភិបាលរងខេត្តកំពត បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ចំពោះអ្នកជាប់ពាក់ព័ន្ធកូវីដ១៩ ដោយផ្ទាល់និងដោយប្រយោលមានប្រហែលជាង២០០នាក់ ជាមួយបុរសដែលត្រូវបានរកថា វិជ្ជមានកូវីដ១៩ ហើយបានទៅចូលរួមពិធីមង្គលការនៅ ភូមិដំណាក់ទ្រព្យជើង ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត។ បច្ចុប្បន្នបុគ្គលដែលពាក់ព័ន្ធ អាជ្ញាធរបានយកសំណាកទៅធ្វើតេស្ត ប្រហែលជា១០នាក់ អ្នកដែលប៉ះពាល់ផ្ទាល់ ហើយអ្នកដែលពាក់ព័ន្ធដោយប្រយោលប្រហែលជា២០០នាក់ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះ។

លោកជំទាវ យូ សុគន្ធ បានបន្ថែមថា បុរសដែលត្រូវបានរកថាវិជ្ជមានកូវីដ១៩នោះ មកខេត្តកំពតរយៈពេលខ្លីទេ ដោយសារបុរសនោះចូលរួមពិធីមង្គលការបានប្រហែលជា១ម៉ោងជាងប៉ុណ្ណោះ។ ចំណែកទីតាំងដែលពាក់ព័ន្ធនោះអាជ្ញាធរធ្វើការគ្រប់គ្រង និងបិទទាំងពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១។

គិតមកដល់ពេលបច្ចុប្បន្ននេះ ចំពោះអ្នកដែលប៉ះពាល់ផ្ទាល់ប្រហែលជា១០នោះ ខាងក្រុមគ្រូពេទ្យមិនទាន់ពិនិត្យឃើញថាមានរោគសញ្ញា និងមិនទាន់មានអ្នកណាម្នាក់តេស្តរកឃើញវិជ្ជមានកូវីដ១៩៕

ខេត្តកំពតរកឃើញអ្នកពាក់ព័ន្ធនឹងបុរសវិជ្ជមានកូវីដប្រហែលជាង២០០នាក់ បានទៅចូលរួមពិធីមង្គលការនៅខេត្តកំពត
ខេត្តកំពតរកឃើញអ្នកពាក់ព័ន្ធនឹងបុរសវិជ្ជមានកូវីដប្រហែលជាង២០០នាក់ បានទៅចូលរួមពិធីមង្គលការនៅខេត្តកំពត
ខេត្តកំពតរកឃើញអ្នកពាក់ព័ន្ធនឹងបុរសវិជ្ជមានកូវីដប្រហែលជាង២០០នាក់  បានទៅចូលរួមពិធីមង្គលការនៅខេត្តកំពត
ខេត្តកំពតរកឃើញអ្នកពាក់ព័ន្ធនឹងបុរសវិជ្ជមានកូវីដប្រហែលជាង២០០នាក់  បានទៅចូលរួមពិធីមង្គលការនៅខេត្តកំពត


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង