Yearendyearend1140x150

ស្ថានទូតចិនប្រមូលទិន្នន័យដើម្បីសម្រួលឱ្យជនជាតិចិននៅកម្ពុជាទទួលការចាក់វ៉ាក់សាំង

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
វ៉ាក់សាំងជំនួយចិនដឹកមកដល់កម្ពុជាកន្លងទៅ។

ភ្នំពេញ៖ស្ថានទូតចិនកំពុងប្រមូលទិន្នន័យជនជាតិចិនកំពុងរស់នៅក្នុងប្រទេសកម្ពុជា ដែលចង់ចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីសម្រួលអោយពួកគាត់បានទទួលការចាក់វ៉ាក់សាំងនាពេលខាងមុខ។ការប្រមូលទិន្នន័យនេះ គឺបន្ទាប់ពីរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឱ្យបរទេសអាចទទួលបានការចាក់វ៉ាក់សាំងបានដោយឥតគិតថ្លៃ។

ស្ថានទូតចិនប្រចាំនៅប្រទេសកម្ពុជា បានគូសបញ្ជាក់ថា ស្ថានទូតកំពុងពិគ្រោះយោបល់ជាមួយក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា ដើម្បីធ្វើយ៉ាងណាអោយជនជាតិចិនដែលរស់នៅក្នុងប្រទេសកម្ពុជា បានចាក់វ៉ាក់សាំងកូវីដ-១៩របស់ប្រទេសចិន។

បើតាមស្ថានទូតជនជាតិចិនដែលចាប់អារម្មណ៍ក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ ត្រូវធ្វើការចុះឈ្មោះជាមុនសិន ដើម្បីធ្វើការស្រង់ទិន្នន័យ។ការចុះឈ្មោះនេះគ្រាន់តែជាការស្ទង់មតិអំពីទិន្នន័យជនជាតិចិនដែលរស់នៅក្នុងប្រទេសកម្ពុជាដែលចង់ចាក់វ៉ាក់សាំងកូវីដ-១៩ប៉ុណ្ណោះ ប្រសិនបើមានព័ត៌មានបន្ថែមខាងស្ថានទូតនឹងចេញផ្សាយនាពេលខាងមុខ។

សម្រាប់ស្ថានទូតចិនប្រចាំនៅកម្ពុជា បានសង្កត់ធ្ងន់ថា ខ្លួនបានយកចិត្តទុកដាក់ជាខ្លាំងក្នុងការងារដើម្បីអោយប្រជាជនចិននៅក្នុងប្រទេសកម្ពុជា ទទួលបានការចាក់វ៉ាក់សាំងប្រឆាំងនឹងកូវីដ-១៩។ស្ថានទូតចិនកំពុងចូលរួមយ៉ាងសកម្ម ដើម្បីអនុវត្តយុទ្ធនាការ “ការចាក់វ៉ាក់សាំងរដូវផ្ការីក”("spring sprout vaccine" program)របស់រដ្ឋាភិបាលចិន។

លោកវ៉ាងយី រដ្ឋមន្ត្រីការបរទេសនៃប្រទេសចិន កាលពីថ្ងៃទី៧ខែមីនាបានថ្លែងថា រដ្ឋាភិបាលចិននឹងបើកដំណើរការយុទ្ធនាការ "ការចាក់វ៉ាក់សាំងរដូវផ្ការីក" ដើម្បីចាក់វ៉ាក់សាំងការពារជំងឺកូវីដដែលផលិតដោយប្រទេសចិន ឬវ៉ាក់សាំងរបស់ប្រទេសដទៃទៀតជូនដល់ជនជាតិចិនដែលរស់នៅក្រៅប្រទេស។

មន្ត្រីស្ថានទូតចិនប្រចាំនៅកម្ពុជានៅថ្ងៃទី១១ខែមីនា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថាឲ្យដឹងថា រដ្ឋាភិបាលចិនផ្តល់ជំនួយឥតសំណងជំហានទី២ជាវ៉ាក់សាំងកូវីដ-១៩នឹងមកដល់កម្ពុជាដើមខែមេសា។

តាមការសង្គេតមើល ដើម្បីសម្រួលអោយជនជាតិចិនដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា ទទួលបានការចាក់វ៉ាក់សាំងអោយបានកាន់តែលឿន តាមរយៈយុទ្ធនាការ "ការចាក់វ៉ាក់សាំងរដូវផ្ការីក" វ៉ាក់សាំងកូវីដ-១៩ដែលជាជំនួយជំហានទី២របស់រដ្ឋាភិបាលចិនផ្តល់ដល់កម្ពុជាអាចនឹងលើស៤០ម៉ឺនដូស៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង