Cct850x100 1
1800px x h300px kh

ស្ថានទូតចិននៅមីយ៉ាន់ម៉ា៖«រោងចក្រសហគ្រាស»ចិនត្រូវដុតបំផ្លាញ និងវាយកំទិច

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ដុតបំផ្លាញ និងវាយកំទិចរោងចក្រសហគ្រាសចិនក្នុងប្រទេសមីយ៉ាន់ម៉ា។

មីយ៉ាន់ម៉ា៖ រោងចក្រជាង២០ នៅក្នុងសួនឧស្សាហកម្ម នៃទីក្រុងយ៉ាំងហ្គោនប្រទេសមីយ៉ាន់ម៉ា ត្រូវបានដុតបំផ្លាញ និងវាយកំទិច ហើយសហគ្រាសដែលពាក់ព័ន្ធសុទ្ធសឹងជាសហគ្រាសចិន រឺសហគ្រាសវិនិយោគរួមគ្នារវាងចិន មីយ៉ាន់ម៉ា ដែលភាគច្រើនជារោងចក្រកែច្នៃសំលៀកបំពាក់ រោងចក្រផ្គត់ផ្គង់សំភារៈសំលៀកបំពាក់ និងរោងចក្រផលិតគ្រឿងបរិក្ខារសំលៀកវំពាក់ ។ នេះបើយោងតាមរបាយការណ៍របស់ស្ថានទូតចិន ប្រចាំប្រទេសមីយ៉ាន់ម៉ាផ្ញើជូនមកស៊ីស៊ីថាមស៍ នៅថ្ងៃទី ១៥ មីនា ឆ្នាំ២០២១។

ស្ថានទូតចិនប្រចាំប្រទេសមីយ៉ាន់ម៉ា បានគូសបញ្ជក់ថា អ្នកដុតភ្លើងភាគច្រើនជិះម៉ូតូមានអាវុធជាដំបងដែក ពូថៅ និងធុងសាំង បានសំរុកចូលរោងចក្រវាយកំទិចសំភារៈ និងគំរាមដល់ក្រុមការងារ រួចបានចាក់សាំងដុតបំផ្លាញតែម្តង ។បច្ចុប្បន្ន ពុំទាន់អាចកំណត់បានអត្តសញ្ញាណអ្នកដុតភ្លើងនោះឡើយ ហើយមានក្រុមការងារជាជនជាតិចិនមួយចំនួនក្រោយហេតុការណ៍នេះហើយបានបាត់ខ្លួន ហើយគ្រប់មជ្ឈដ្ឋានកំពុងតែធ្វើការស្វែងរក ។

មកទល់បច្ចុប្បន្នរោងសិប្បកម្ម ឃ្លាំង បន្ទប់ស្នាក់នៅ និងរថយន្ត របស់រោងចក្រជាង២០ត្រូវបានដុតបំផ្លាញហើយហាងដែលនៅតាមបណ្តោយផ្លូវក៏ត្រូវបានវាយកំទិច និងក្រុមការងារជាច្រើនអ្នករងរបួសស្រាល ។រោងចក្រមួយត្រូវបានអ្នកដុតភ្លើងកាន់កាប់ ដោយហេតុអ្នកដុតភ្លើងមានអាវុធក្នុងដៃ ហើយតាមបណ្តោយផ្លូវចូល ក៏មានមនុស្សបានរៀបចំរបាំងផ្លូវ ធ្វើអោយក្រុមពន្លត់អគ្គីភ័យក្នុងស្រុកមិនអាចធ្វើការចូលជួយសង្គ្រោះបាន ។

បើតាមស្ថានទូតចិន ប្រចាំប្រទេសមីយ៉ាន់ម៉ា បានអះអាងថា បានទំនាក់ទំនងជាមួយសភាពាណិជ្ជកម្មចិននៅមីយ៉ាន់ម៉ា និងក្រុមហ៊ុនពាក់ព័ន្ធ ព្រមទាំងសំណូមពរដល់សមត្ថកិច្ចក្នុងតំបន់ចាត់វិធានការ ដើម្បីរក្សាសុវត្ថិភាពនិង សុខសន្តិភាព របស់សហគ្រាសក្រុមហ៊ុនចិន និងប្រជាជនចិនផងដែរ ។ ហើយស្ថានទូតក៏បានចេញសេចក្តីក្រើនរំលឹងអំពីសុវត្ថិភាពដល់សហគ្រាស និងជនជាតិចិន​ដែលកំពុងប្រកបរបរនៅប្រទេសមីយ៉ាន់ម៉ា ។

ស្ថានទូតចិន ប្រចាំប្រទេសមីយ៉ាន់ម៉ាបានសង្កត់ធ្ងន់ធ្ងរថា ជាគោលនយោបាយមិត្តភាពចំពោះមីយ៉ាន់ម៉ារបស់ចិន គឺផ្តោតសំខាន់លើប្រជាជនមីយ៉ាន់ម៉ា។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងមីយ៉ាន់ម៉ាតែងតែឈរលើគោល​ការណ៍​នៃការទទួលបានផលប្រយោជន៍ទៅវិញទៅមក ដោយសង្កត់ធ្ងន់ជាពិសេសទៅលើផលប្រយោជន៍ប្រជាជនក្នុងប្រទេស​មីយ៉ាន់ម៉ា​។ ហើយរងគ្រោះភាគច្រើនសុទ្ធសឹងជាសហគ្រាសក្នុងវិស័យវាយនភ័ណ្ឌ ។ ក្នុងវិស័យនេះ សហគ្រាសចិនបានបង្កើត​ឳកាស​ការងារជាង ៤០ម៉ឺនដល់ប្រជាជនមីយ៉ាន់ម៉ា ។ ហើយអំពើរបស់ជនល្មើសច្បាប់ ធ្វើអោយខូតខាតដល់អត្ថប្រយោជន៍របស់ប្រជានជនមីយ៉ាន់ម៉ា ។

ករណីដុតបំផ្លាញ និងវាយកំទិចលើកនេះ ស្ថានទូតចិន ចាក់ទុកថា ជាករណីដែលអាក្រ់បំផុត ភាគីចិនសំណូមពរដល់ភាគីមីយ៉ាន់ម៉ាត្រូវមានចំណាត់ការណ៍យ៉ាងមានប្រសិទ្ធភាពលើករណីនេះ ដើម្បីទប់ស្កាត់អំពីហិង្សានានាកើតឡើង និងបើកការស៊ើបអង្កេតលើបុគ្គលដែលពាក់ព័ន្ធក្នុងករណីនេះ ដើម្បីធានាបាននូវសុវត្តិភាព អាយុជីវិត និងទ្រព្យសម្បត្តិរបស់សហគ្រាសចិន និងប្រជាជនចិនដែលកំពុងប្រកបរបរនៅប្រទេសមីយ៉ាន់ម៉ា និង អំពាវនាវដល់ប្រជានជនមីយ៉ាន់ម៉ាត្រូវសម្តែងនូវការទាមទារដោយវិធានស្របច្បាប់ មិនត្រូវញុះញង់ ធ្វើឱ្យប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការមិត្តភាពរវាងចិន និងមីយ៉ាន់ម៉ាឡើយ៕ 

Khcct banner

អត្ថបទទាក់ទង