Yearendyearend1140x150

ខេត្តកំពង់ស្ពឺកំពុងស្វែងរកមនុស្សដែលពាក់ព័ន្ធជាមួយកក្កដា សោភ័ណ្ឌ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ 

ខេត្តកំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ កំពុងដើរប្រមូលមនុស្សដែលបានប៉ះពាល់ដោយផ្ទាល់ និងបិទកន្លែងនានាដែលពាក់ព័ន្ធជាមួយ កក្កដា សោភ័ណ្ឌបន្ទាប់ពីលទ្ធផលតេស្តមានវិជ្ជមានកូវីដ១៩ ។ នេះបើតាមសេចក្តីប្រសាសន៍របស់អភិបាលខេត្តកំពង់ស្ពឺបានថ្លែងប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១។

ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ មានប្រសាសន៍ថា អ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាមួយកក្កដា សោភ័ណ្ឌ គឺពុំទាន់អាចបញ្ជាក់ពីចំនួនបានពិតប្រាកដនៅឡើយទេ ប៉ុន្តែបច្ចុប្បន្នក្រុមការងាររដ្ឋបាលខេត្តកំពង់ស្ពឺកំពុងតែបន្តការងារនេះ និងចាត់វិធានការបិទទីតាំងមួយចំនួននៅក្នងខេត្តដែលកក្កដា សោភ័ណ្ឌបានទៅ។

បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ នារីម្នាក់បានប៉ះពាល់ដោយផ្ទាល់ជាមួយកក្កដា សោភ័ណ្ឌដែលមានវិជ្ជមានកូវីដ១៩ និងនារីនោះបានមកលេងមិត្តភ័ក្ត្រនៅក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺដោយបានធ្វើដំណើរទៅកាន់ទីតាំងមួយចំនួន។

ទីតាំងទី១ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ពេលរសៀលបានមកហាង ណូណាស៊ីហ្វូតលក់គ្រឿងសមុទ្រ នៅចំចំណុចភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ហើយនៅថ្ងៃនោះក្នុងហាងក៏មានមនុស្សជាច្រើនចូលហូបអាហាររួមទាំងម្ចាស់ហាងផងដែរ ហើយក៏បន្តសកម្មភាពទៅលេងផ្ទះមិត្តភ័ក្ត្រនៅក្រោយបញ្ជាការដ្ឋានកងអាវុធហត្ថខេត្តកំពង់ស្ពឺ។ នៅថ្ងៃទី១៣មីនានេះ ក៏បានចូលហាងកាហ្វេអាម៉ាហ្សូន(Amazon)នៅក្នុងស្ថានីយ៍ប្រេងឥន្ធនៈPTTស្ថិតនៅក្នុងសង្កាត់រការធំ ក្រុងច្បារមន និងនៅថ្ងៃទី១៤ ក៏បានធ្វើដំនើរត្រឡប់មកភ្នំពេញវិញ។

ពាក់ព័ន្ធករណីនេះ រដ្ឋបាលខេត្តកំពង់ស្ពឺបានចាត់តាំងក្រុមការងារឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភុបាលខេត្ត ព្រមទាំងក្រុមការងារនៃគណៈកម្មការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩របស់ខេត្ត ចុះទៅធ្វើការណែនាំ និងបានយកអ្នកពាក់ព័ន្ធមួយចំនួនទៅធ្វើចត្តាឡោះស័កនៅមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ និងយកសំណាកទៅពិនិត្យ ព្រមទាងធ្វើការផ្អាកជាបណ្ណោះអាសន្ននូវទីតាំងដូចបានបញ្ជាក់ខាងលើជាបណ្តោះអាសន្ន។ ទន្ទឹមនឹងនេះក្រុការងារកំពុងបន្តការស្រាវជ្រាវ និងតាមដានស្វែងរកព័ត៌មានបន្ថែមដើម្បីកំណត់អ្នកពាក់ព័ន្ធផ្សេងទៀត៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង