Cct850x100 1
1800px x h300px kh

គ្រួសារសពស្លាប់ដោយកូវីដដំបូងគេទទួលថវិកាជាង១៤លានរៀល

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ ថ្នាក់ដឹកនាំ និងមន្ត្រីនាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃទាំងអស់ នៅថ្ងៃចន្ទទី១៥មីនានេះ បានរៃអង្គាសថវិកាសប្បុរសធម៌ជួយដល់ក្រុមគ្រួសារបុរសជនជាតិខ្មែរ ជាមន្ត្រីនគរបាលស័ក្ត៤ អាយុ ៥០ ឆ្នាំ ដែលបានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ដំបូងគេបង្អស់នៅកម្ពុជា នា វេលា ម៉ោង ១០ និង ៤០ នាទី ព្រឹក ថ្ងៃ ទី ១១ មីនា នេះ ។ នេះបើយោងតាមការផ្សាយជាខ្សែវីដេអូតាមបណ្ដេញសង្គមរបស់នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ Department of IT, Ministry of Interior។

នាយកដ្ឋានព័ត៌មានវិទ្យា បានឱ្យដឹងថា «ដោយមើលឃើញពីការលំបាករបស់អ្នកស្រី វេង សុម៉ាលី ជាភរិយាមន្ត្រីនគរបាលស័ក្ត៤ ឈ្មោះ ឡៅ វណ្ណា ដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩ដំបូងគេបង្អស់នៅកម្ពុជា ថា្នក់ដឹកនាំ និងមន្ត្រីនាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ទាំងអស់បានចូលរួមបរិច្ចាគថវិកាសប្បុរសធម៌សរុបចំនួន ១៤,៧៨០,000រៀល ដើម្បីចូលរួមជួយសម្រួលដល់ការរស់នៅ និងផ្គត់ផ្គង់ការសិក្សារបស់កូនៗ»។

ក្រៅពីបានផ្តល់ជូននូវថវិកាដល់អ្នកស្រី វេង សុម៉ាលី ដែលភរិយារបស់អ្នកទទួលមរណភាពដោយសារជំងឺកូវីដដំបូងគេនោះ ត្រូវបានថា្នក់ដឹកនាំ និងមន្ត្រីនាយកដ្ឋានព័ត៌មានវិទ្យានៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃទាំងអស់ ក៏បានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព បន្ទាប់ពីមានសោធនាដកម្មកើតឡើងចំពោះគ្រួសារអ្នកស្រី ដែលបាត់បង់ប្តី និងឳពុកជាទីស្រឡាញ់ ជាបង្គោលគ្រួសារ។

ជាមួយគ្នានេះដែរ ថា្នក់ដឹកនាំ និងមន្ត្រីនាយកដ្ឋានព័ត៌មានវិទ្យានៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃទាំងអស់ ក៏បានផ្តាំផ្ញើដល់កូនៗទាំង០៤នាក់ និងភរិយារបស់សពថា តែបើទោះបីជាពេលនេះ ពួកគេបានបាត់បង់ឪពុក និងប្ដីជាទីស្រលាញ់ក៏ដោយ តែត្រូវបន្តខិតខំប្រឹងប្រែង ព្រមទាំងកុំបោះបង់នូវការសិក្សា ហើយត្រូវធ្វើយ៉ាងណាថែទាំសុខភាពការពារខ្លួនពីជំងឺកូវីដ-១៩បន្តទៀត។

ជាមួយគ្នានេះផងដែរ ថា្នក់ដឹកនាំ និងមន្ត្រីនាយកដ្ឋានព័ត៌មានវិទ្យានៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃទាំងអស់ ធ្វើការផ្តាំផ្ញើរដល់មន្ត្រីក្រោមឱវាទ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងអស់ ចូលរួមការពារខ្លួនឱ្យបានម៉ត់ចត់តាមវិធានរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ៣ការពារ ៣កុំ ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩៕

នាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ


Khcct banner

អត្ថបទទាក់ទង