Cct850x100 1
1800px x h300px kh

«កូវីដ-១៩ថ្មី»កំពុងចរាចរនៅភ្នំពេញ,ព្រៃវែង ព្រះសីហនុ និងកណ្ដាល

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
សន្និសីទសារព័ត៌មាននៅទីស្ដីការក្រសួងសុខាភិបាលនាព្រឹកនេះ(រូបភាព ក្រុមការងារ) 


ភ្នំពេញ៖មេរោគកូវីដ១៩ថ្មីកំពុងតែមានវត្តមាននិងចរាចរនៅក្នុងទីក្រុងភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួនដូចជាព្រៃវែង ខេត្តព្រះសីហនុ និងខេត្តកណ្ដាល។នេះបើតាមប្រសាសន៍របស់លោកជំទាវឱ វណ្ឌឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី ១៥ មីនានេះ។

លោកជំទាវ ឱ វណ្ឌឌីន បានបញ្ជាក់ថា មេរោគកូវីដ១៩ដែលបម្លែងខ្លួនកំពុងតែចរាចរយ៉ាងសកម្មក្នុងទីក្រុងភ្នំពេញ និងតាមបណ្ដាខេត្តចំនួនបីគឺព្រៃវែង ព្រះសីហនុ និងខេត្តកណ្ដាល។លោកជំទាវ បានសំណូមពរឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន និង មិនគួរមើលស្រាលស្ថានការនាពេលបច្ចុប្បន្ននេះទេ។

លោកជំទាវសោកស្តាយដែលពលរដ្ឋនៅតែជួបជុំផឹកស៊ី នៅតែមានពិធីមង្គលការ នៅតែមានការចូលហាងជួបជុំគ្នា ដែលលោកជំទាវចាត់ទុកថា ជាការមើលស្រាលវីរ៉ុសនេះ រហូតដល់ទាល់តែមានបុរសម្នាក់នៅចាក់អង្រែបានស្លាប់ ទើបពលរដ្ឋហាក់ដូចជាភ្ញាក់ខ្លួន ហើយតាមដងផ្លូវហាក់ដូចជាស្ងាត់ជាងមុន។

ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែមីនានេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ២០នាក់បន្ថែមទៀត ក្នុងនោះ១៨នាក់ដែលជាប់ពាក់ព័ន្ធក្នុង«ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ» និងជាសះស្បើយចំនួន ៨៣នាក់ផងដែរ។

គិតត្រឹមព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ១៣២៥នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៧៣០នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៥៩២នាក់ ហើយករណីស្លាប់ ០១នាក់៕

Khcct banner

អត្ថបទទាក់ទង