Cct850x100 1
1800px x h300px kh

ការវាយប្រហារដោយគ្រាប់បែក២លើកនៅរដ្ឋធានីអាហ្វហ្គានីស្ថានបានសម្លាប់មនុស្ស ៣ នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូបភាព៖ AP News

អាហ្វហ្គានីស្ថា ៖ យោងតាមទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួនៅទីក្រុងកាប៊ុល ប៉ូលិសអាហ្វហ្គានីស្ថានបាននិយាយនៅថ្ងៃទី ១៤ ថា ការវាយប្រហារដោយគ្រាប់បែកចំនួន ២ លើក បានកើតឡើងនៅក្នុងរដ្ឋធានីកាប៊ុល ដោយបានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ ៣ នាក់និង ១២ នាក់ផ្សេងទៀតរងរបួស។

អ្នកនាំពាក្យនាយកដ្ឋានប៉ូលីសទីក្រុងកាប៊ុលលោក Feldas Faramaz បាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទជាមួយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួថា រថយន្តដឹកទំនិញទាំង ២ គ្រឿងត្រូវបានបំផ្ទុះគ្រាប់បែកនៅក្នុងសង្កាត់ប៉ូលីសទី ៣ និងទី ៦ ក្នុងថ្ងៃតែមួយ។ អ្នករងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយចំនួនអ្នកស្លាប់ទំនងជានឹងកើនឡើងដោយសារតែរបួសធ្ងន់ធ្ងរមួយចំនួន។

បច្ចុប្បន្ននេះមិនមានអង្គការឬបុគ្គលណាមួយអះអាងថា បានបង្កការវាយប្រហារទាំងពីរនេះទេ។ ថ្មីៗនេះស្ថានភាពសន្តិសុខនៅទីក្រុងកាប៊ុលមិនមានសុទិដ្ឋិនិយមទេ ហើយមានការវាយប្រហារជាញឹកញាប់។ នៅថ្ងៃទី ២០ ខែកុម្ភៈការវាយប្រហារដោយគ្រាប់បែក ៣ លើកបានកើតឡើងនៅទីក្រុងកាប៊ុលដែលបណ្តាលឱ្យមនុស្សស្លាប់ ៥ នាក់ក្នុងនោះមានប៉ូលិស ២ នាក់ផងដែរ៕

Khcct banner

អត្ថបទទាក់ទង