Yearendyearend1140x150

បុគ្គលិកសុខាភិបាលន័រវេស៣រូប មានរោគសញ្ញាមិនធម្មតាក្រោយចាក់វ៉ាក់សាំង AstraZeneca

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
វ៉ាក់សាំង AstraZeneca (រូបភាព CNA) 

ន័រវេស៖ បុគ្គលិកនៃក្រសួងសុខាភិបាលរបស់ប្រទេសន័រវេសចំនួន៣នាក់ ចេញរោគសញ្ញាមិនស្រួលក្រោយបានវ៉ាក់សាំងAstraZenecaប្រឆាំងនឹងជំងឺកូវីដ១៩របស់អង់គ្លេស។ បើតាមការបញ្ជាក់ពីអាជ្ញាធរសុខាភិបាលកាលពីថ្ងៃសៅរ៍ថា អ្នកទាំង៣រូបនោះកំពុងសម្រាកនៅមន្ទីរពេទ្យដោយសារតែមានបញ្ហាសរសៃឈាម ដូចជាការកកឈាម និងគ្រាប់ឈាមធ្លាក់ចុះ។

ប្រទេសន័រវេស បានបញ្ឈប់ការចាក់វ៉ាក់សាំង AstraZeneca របស់អង់គ្លេស កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមានភាពមិនប្រក្រតីចំពោះសុខភាពរបស់ប្រជាជនក្រោយចាក់វ៉ាក់សាំងនេះរួច ដែលបញ្ហានេះមានស្រដៀងគ្នានិងប្រទេសដាណឺម៉ាកជាដើម។

បើតាមការលើកឡើងពីវេជ្ជបណ្ឌិតជាន់ខ្ពស់នៃទីភ្នាក់ងារថ្នាំរបស់ប្រទេសន័រវេស បានប្រាប់សន្និសីទសារព័ត៌មានមួយដែលធ្វើឡើងរួមគ្នាជាមួយវិទ្យាស្ថានសុខភាពសាធារណៈនៃប្រទេសន័រវេសថា៖«យើងមិនដឹងថាតើករណីទាំងនេះទាក់ទងនឹងវ៉ាក់សាំងឬយ៉ាងណានៅឡើយទេ»។

សូមជម្រាបជូនថា បុគ្គលទាំង៣នាក់ ដែលមានបញ្ហាសុខភាពក្រោយចាក់វ៉ាក់សាំងរបស់អង់គ្លេស គឺមានអាយុក្រោម ៥០ ឆ្នាំ។ ចំពោះករណីនេះដែរ លោក Hortemo  វេជ្ជបណ្ឌិតជាន់ខ្ពស់នៃទីភ្នាក់ងារថ្នាំរបស់ប្រទេសន័រវេស បន្ថែមថា អ៊ឺរ៉ុបនឹងស៊ើបអង្កេតលើឧប្បត្តិហេតុទាំងបីនេះបន្ថែមទៀត។

ចំណែកឯ វេជ្ជបណ្ឌិត ស្ត្រេន ម៉ាដសេន ប្រធានផ្នែកវេជ្ជសាស្ត្រនៃទីភ្នាក់ងារថ្នាំន័រវេសបានប្រាប់ទូរទស្សន៍អិនអិនថាអ្នកទាំង៣នោះ មានរោគសញ្ញាមិនធម្មតាដូចជាការហូរឈាម កំណកឈាមនិងចំនួនឈាមប្លាស្មាទាប។

លោកបាននិយាយថា៖« ពួកគេឈឺណាស់! យើងក៏កំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំងក្រោយទទួល ដំណឹងអំពីករណីនេះកាលពីថ្ងៃសៅរ៍»។

ទាក់ទិននិងបញ្ហាដែលកើតមានឡើងនេះ ខាងវ៉ាក់សាំង AstraZenecaដែលផលិតនៅប្រទេសអង់គ្លេស មិនទាន់មានការស្រាយបំភ្លឺឱ្យសាធារណៈជនបានដឹងពីបញ្ហាដែលកើតមានឡើងបន្ទាប់ពីចាក់វ៉ាក់សាំងនេះនៅឡើយទេ។  

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: AstraZeneca ន័រវេស
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង