Yearendyearend1140x150

សម្តេច ហ៊ុន សែននឹងជួបជាមួយលោកប្រធានាធិបតីចិនស៊ី ជិនពីង នៅល្ងាចនេះ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន  ធ្វើដំណើរទៅទីក្រុងប៉េកាំងប្រទេសចិននៅថ្ងៃទី៥ កុម្ភៈ។

ភ្នំពេញ៖ ដំណើរទស្សកិច្ចរបស់សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន ទៅទីក្រុងប៉េកាំងប្រទេសចិនបានចាប់ផ្តើមហើយនៅថ្ងៃទី៥ កុម្ភៈនេះ។ដំណើរទៅកាន់ក្រុងប៉េកាំងនេះ សម្តេចគ្រោងជួបលោកនាយករដ្ឋមន្រ្តីចិន លី ខឺឈាង នៅម៉ោង ៥:១៥នាទីល្ងាចនេះ និង បន្ទាប់មកជួបជាមួយលោកប្រធានាធិបតីចិនស៊ី ជិនពីង នៅម៉ោង៦:០០ល្ងាចនេះ មុននឹងវិលត្រឡប់ទៅប្រទេសកម្ពុជានៅយប់នេះ។

តាមរយៈទំព័រហ្វេសប៊ុកនៅថ្ងៃពុធនេះ សម្តេចហ៊ុន សែន បានសរសេរថា៖«ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិផងដែរអំពីការធ្វើដំណើររបស់ខ្ញុំទៅកាន់ទីក្រុងប៉េកាំងនៅរសៀលថ្ងៃទី ៥ កុម្ភៈ នេះគឺជាដំណើរទស្សនកិច្ចការងារដែលខ្ញុំគ្រោងនឹងជួបលោកនាយករដ្ឋមន្រ្តីចិន លី ខឺឈាង នៅម៉ោង ៥:១៥នាទីល្ងាចនេះ និងបន្ទាប់មកជួបជាមួយលោកប្រធានាធិបតីចិន ស៉ី ជិនពីង នៅម៉ោង៦:០០ល្ងាចនេះ មុននឹងវិលត្រឡប់ទៅប្រទេសកម្ពុជានៅយប់នេះ»។

មន្ត្រីអមដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី រួមមាន ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មន្ត្រីជាន់ខ្ពស់មួយចំនួននៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជា។

ជាដំណើរទស្សនកិច្ចតបតាមការអញ្ជើញរបស់លោក លី ខឺឈាង នាយករដ្ឋមន្រ្តីនៃក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន។ក្នុងជំនួបនោះភាគីទាំងពីរគម្រោងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗ និង ផ្លាស់ប្តូរទស្សនៈគ្នាលើការរីករាលដាលជំងឺឆ្លងផ្លូវដង្ហើមកូរ៉ូណាដែលកំពុងកើតមានឡើង រួមទាំងបញ្ហាមួយចំនួនដែលជាផលប្រយោជន៍រួម។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង