Cct850x100 1
1800px x h300px kh

សមត្ថកិច្ចបង្ក្រាបក្រុមឌឺគ្នាតាមTik Tokឈានទៅវាយគ្នាលើដងផ្លូវ

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ក្រុមជនសង្ស័យទាំង២ក្រុម និងវត្ថុតាង (រូបភាព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង)

បាត់ដំបង៖ សមត្ថកិច្ចឃាត់ខ្លួនមនុស្ស១៥នាក់បញ្ជូនទៅតុលាការពិបទប្រើសំដីឌឺគ្នាតាមTik Tokមិនអស់ចិត្ត ហើយបើកការការវាយគ្នាលើដងផ្លូវ។ នេះបើតាមសេចក្តីប្រកាសរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១។

យោងតាមសេចក្តីប្រកាស សមត្ថកិច្ចបានបង្ក្រាបករណីធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ( កាប់និងគប់លើម៉ូតូ ) ចំនួន០១ ករណី ដែលកើតឡើងកាលពីថ្ងៃទី ១១ខែមីនាឆ្នាំ២០២១ វេលាម៉ោង១៦:២០នាទី នៅចំណុចមុខផ្ទះលក់គ្រឿងសំណង់យីហោ រុន ម៉េង ក្នុងភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទស្រុកឯកភ្នំ ខេត្តបាត់ដំបង តែករណីនេះមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ ដោយខូចខាតតែម៉ូតូចំនួន០២គ្រឿងតែប៉ុណ្ណោះ។

សេចក្តីប្រកាសបន្តថា ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចកម្លាំងបានធ្វើការនាំខ្លួនជនសង្ស័យចំនួន០២ ក្រុមមានគ្នាចំនួន១៥ នាក់គឺក្រុម Boy Srer ចំនួន០៨នាក់ និងក្រុម Boy Loy ចំនួន០៧ នាក់។ រីឯវត្ថុតាងដកហូតរួមមាន ៖ ម៉ូតូម៉ាកហុងដាប៊ីតពណ៌ខៀវ ស ពាក់ស្លាកលេខបាត់ដំបង 1AK 7980 ចំនួន ០១គ្រឿង, ម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅស៊េរីឆ្នាំ ២០១២ពាក់ស្លាកលេខបាត់ដំបង 1N 8871 ចំនួន ០១គ្រឿង, កាំបិតខ្វែវដងឬស្សីប្រវែង ០១ម៉ែត្រ ចំនួន០១ដើម និងដុំឥដ្ឋចំនួន០២ដុំ។

ស្នងការនគរបាលបានឱ្យដឹងថា មូលហេតុដែលជនសង្ស័យចំនួនពីរក្រុមខាងលើនេះមានទំនាស់ជាមួយគ្នាគឺមកពីការសរសេរខូមិន Comment ដៀមដាមឌឺដងដាក់គ្នាតាមរយៈបណ្ដាញសង្គម Tik tok នាពេលកន្លងមក ហើយក៏ផ្តើមទៅជាសកម្មភាពជាក់ស្តែងនៅលើសមរភូមិដងផ្លូវក្នុងមូលដ្ឋានខាងលើតែម្តង។ បច្ចុប្បន្នការិយាល័យជំនាញកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងឱ្យចាត់ការបន្តតាមនីតិវិធី ៕


ពាក្យទាក់ទង: ក្មេងទំនើង
Khcct banner

អត្ថបទទាក់ទង