Yearendyearend1140x150

ថៃពន្យាការចាក់វ៉ាក់សាំងAstraZeneca ក្រោយដឹងថាមានវិវត្តទៅជាកំណកឈាម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/
១. សាស្រ្តាចារ្យវេជ្ជបណ្ឌិត Pasit Watanapa មជ្ឈមណ្ឌលព្រឹទ្ធបុរសមហាវិទ្យាល័យវេជ្ជសាស្ត្រមន្ទីរពេទ្យ Siriraj
២. សាស្ត្រាចារ្យ Dr Yong Poovorawan ខាងឆ្វេងជាប្រធានមជ្ឈមណ្ឌលឧត្តមភាពផ្នែករោគវិទ្យា នៅសាកលវិទ្យាល័យជូឡាឡុងកន 
៣. សាស្រ្តាចារ្យសាស្រ្តាចារ្យបណ្ឌិត Piyasakol Sakolsatayadorn ជាទីប្រឹក្សាខាង Covid-19 ។
នៅក្នុងសន្និសីទកាសែតស្តីពីការពន្យារពេលនៃការប្រើប្រាស់វ៉ាក់សាំង Covid-19 របស់ AstraZeneca នៅឯក្រសួងសុខាភិបាលសាធារណៈក្នុងទីក្រុង Nonthaburi ប្រទេសថៃ កាលពីព្រឹកថ្ងៃសុក្រទី១២មីនា២០២១នេះរ។ (រូបថតៈ Chanat Katanyu) 

ថៃ៖នាយករដ្ឋមន្ត្រី និងរដ្ឋមន្រ្តីប្រទេសថៃ នៅថ្ងៃសុក្រ បានប្រកាសឱ្យក្រសួងសុខាភិបាលថៃ ឱ្យពន្យាដំណើរការចាក់វ៉ាក់សាំង Covid-19 ប្រភេទ AstraZeneca បន្ទាប់ពីដឹងពីព័ត៌មានពីបណ្តាប្រទេសអ៊ឺរ៉ុបជាច្រើន បានផ្អាកក្រោយរកឃើញប្រតិកម្មមិនល្អ។

នាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តី គណៈរដ្ឋមន្រ្តីផ្សេងទៀតនៅប្រទេសថៃ គ្រោងនឹងមកទទួលការចាក់វ៉ាក់សាំងប្រភេទ AstraZeneca តែបច្ចុប្បន្ននេះ ការចាក់វ៉ាក់សាំងទាំងអស់នោះ ត្រូវបានផ្អាកហើយ បន្ទាប់ពីមានអ្នកទទួលវ៉ាក់សាំងប្រភេទ AstraZeneca ម្នាក់នៅប្រទេសដាណឺម៉ាក បានស្លាប់ហើយមនុស្សជាច្រើននាក់ទៀត ក៏បានវិវត្តទៅជាកំណកឈាម។

លោកវេជ្ជបណ្ឌិត (ប្រាសិត វាត់ថាណាផា) Prasit Watanapa ជាព្រឹទ្ធបុរសមហាវិទ្យាល័យវេជ្ជសាស្ត្រ Siriraj នៃសាកលវិទ្យាល័យ Mahidol ថ្លែងប្រាប់សន្និសីទសារព័ត៌មាននៅក្រសួងសុខាភិបាលថា ក្រុមហ៊ុនវ៉ាក់សាំង AstraZeneca បានបញ្ជូនវ៉ាក់សាំងABV ៥៣០០ ចំនួន១លានដូសនៃវ៉ាក់សាំងរបស់ខ្លួនដែលមាន ទៅដល់បណ្ដាទាំង១៧ប្រទេសនៅសហភាពអឺរ៉ុប។ បន្ទាប់ពីមានអ្នកទទួលវ៉ាក់សាំងប្រភេទ AstraZeneca ម្នាក់ នៅប្រទេសដាណឺម៉ាកបានស្លាប់ រដ្ឋាភិបាលដាណឺម៉ាក ក៏បានធ្វើការផ្អាកចាក់ថ្នាំវ៉ាក់សាំងបង្ការកូវីដ AstraZeneca ក្នុងរយៈពេលពីរសប្តាហ៍ ដើម្បីធ្វើការស៊ើបអង្កេតបន្ថែមទៀត។ មិនតែប៉ុណ្ណោះ បណ្ដាប្រទេសផ្សេងទៀតនៅអឺរ៉ុបមានដូចជា Iceland, Ireland, Norway, Austria, Lithuania, Luxemburg, Estonia and Latvia ក៏បានសម្រេចចិត្ត ផ្អាកដំណើរការចាក់វ៉ាក់សាំងប្រភេទ AstraZeneca នោះដែរ។

សាស្ត្រាចារ្យ Prasit បាននិយាយថា ការស៊ើបអង្កេតនេះត្រូវបានដឹកនាំដោយទីភ្នាក់ងារថ្នាំអឺរ៉ុប (European Medicines Agency)បានបញ្ជាក់ពីសុវត្ថិភាពនៃវ៉ាក់សាំង AstraZeneca និងកំពុងស៊ើបអង្កេតពីបញ្ហានេះ ដោយធ្វើការប្រៀបធៀបអត្រានៃការកកឈាមរវាងអ្នកទទួលវ៉ាក់សាំង និងអ្នកមិនទទួលវ៉ាក់សាំងប្រភេទនេះ ហើយលទ្ធផលរបស់ពួកគេមិនខុសគ្នាទេ។ នេះសបញ្ជាក់ថា មូលហេតុដែលទីភ្នាក់ងារថ្នាំអឺរ៉ុប (EMA) បានបង្ហាញថា ការស្លាប់នោះ មិនគួរមានទំនាក់ទំនងជាមួយវ៉ាក់សាំងនោះទេ" ។

មជ្ឈមណ្ឌលឧត្តមភាពផ្នែកជីវសាស្រ្តនៃសាកលវិទ្យាល័យជូឡាឡុងកន បានមានប្រសាសន៍ថា តាមរយៈការស៊ើបអង្កេត តាមដាន បញ្ជាក់ ប្រសិនបើរោគសញ្ញាបែបនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចាក់វ៉ាក់សាំង ដោយឃើញថា ជនជាតិអាហ្វ្រិក និងអឺរ៉ុបវ័យចំណាស់ៗជាច្រើននាក់ ដែលអសកម្ម មិនសូវបានបញ្ចេញសកម្មភាពប្រចាំថ្ងៃច្រើន ពួកគេអាចវិវត្តទៅជាកំណកឈាមនៅក្នុងសរសៃឈាមវ៉ែន ដែលបន្ទាប់មករារាំងឈាមមិនឱ្យឈានដល់សួត។ រោគសញ្ញាទាំងនេះបានកើតឡើងចំពោះប្រជាជនអ៊ឺរ៉ុប បីដងច្រើនជាង ជនជាតិអាស៊ី។

ប្រធានមជ្ឈមណ្ឌលឧត្តមភាពផ្នែកជីវសាស្រ្តរូបនេះ បានបន្ថែមថា ក្នុងចំណោមនោះមានអ្នកទទួលចាក់វ៉ាក់សាំងម្នាក់បានស្លាប់ និងប្រមាណ២២២នាក់ បានវិវត្តទៅជាកំណកឈាម បន្ទាប់ពីបានចាក់វ៉ាក់សាំងរួច។ ហេតុដូច្នេះហើយ ការផ្អាកផ្ដល់ការចាក់វ៉ាក់សាំងនេះ លោកយល់ឃើញថា វាមិនមែនមានន័យថា វ៉ាក់សាំងនេះមានបញ្ហានោះទេ តែគ្រាន់តែត្រូវរង់ចាំការផ្ទៀងផ្ទាត់ថា តើការស្លាប់នោះ មានជាប់ទាក់ទងនឹងវ៉ាក់សាំងឬក៏យ៉ាងណា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង