Yearendyearend1140x150

កូវីដ៖កម្ពុជារកឃើញករណីជាសះស្បើយ៤៨នាក់ទៀត

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ អ្នកជំងឺកូវីដ១៩ ចំនួន៤៨នាក់ ត្រូវបានព្យាបាលជាសះស្បើយដែលសុទ្ធតែពាក់ព័ន្ធឹនឹងព្រឹត្តិការណ៍២០កុម្ភៈ ក្នុងនោះ មានជនជាតិចិន ៤០នាក់ ជនជាតិវៀតណាម ០៣នាក់ និងជនជាតិខ្មែរ ០៥នាក់ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងសុខាភិបាលកម្ពុជា ។ 

យោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងសុខាភិបាលកម្ពុជា បានឲ្យដឹងថា មនុស្សចំនួន ៤៨នាក់ ត្រូវបានជាសះស្បើយនៅថ្ងៃនេះ ក្នុងនោះមាន៤៣នាក់ជាអ្នកស្នាក់នៅរាជធានីភ្នំពេញ និង៥នាក់ទៀតស្នាក់នៅខេត្តព្រះសីហនុ សុទ្ធតែអ្នកដែលពាក់ព័ន្ធក្នុង«ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ 

សូមបញ្ជាក់ថា គិតមកដល់ព្រឹកថ្ងៃទី១១ ខែមីនា​ ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងសរុប ១១៦៣នាក់ ដែលក្នុងនោះមានជាអ្នកដំណើរចូលមកកម្ពុជា និងអ្នកឆ្លងបន្តក្នុងប្រទេសប្រមាណ៤២១នាក់ , ពលករធ្វើដំណើរមកពីប្រទេសថៃប្រមាណ ៩០នាក់ និងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ប្រមាណ ៦៥២នាក់។ ជាមួយគ្នានេះដែរ ក្នុងចំណោមអ្នកមានវីរុសកូវីដទាំង១០៦០នាក់នោះ មានចំនួនអ្នកជាសះស្បើយ ៥៩៧នាក់ និងចំនួន ៥៦៥នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕




ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង