Yearendyearend1140x150

តារាចម្រៀងអ្នកនាង សុគន្ធនិសា វិជ្ជមានកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ តារាចម្រៀងស្រីប្រចាំផលិតកម្មហង្សមាស អ្នកនាង សុគន្ធ និសា ត្រូវបានប្រកាសថា អ្នកនាងមានតេស្តវិជ្ជមានកូវីដ-១៩។ នេះបើយោងតាមការប្រកាសក្នុងបណ្តាលសង្គមហ្វេសប៊ុករបស់អ្នកនាងផ្ទាល់នៅថ្ងៃទី១០ ខែមីនានេះ។

បើតាមគណនីហ្វេសប៊ុករបស់អ្នកនាង សុគន្ធ និសា មុននេះបន្តិចបានសរសេរថា «នាងខ្ញុំ សុគន្ធនិសា (sokunnisa ) បានធ្វើតេស្ត កូវីដ19 ឥឡូវនេះ ជម្រាបជូនដល់បងប្អូនជាសាធារៈណៈថា ខ្ញុំបាន positive ហើយ គឺមានមេរោគនេះហើយ ចឹងសូមបងប្អូនទាំងអស់មានការប្រុងប្រយ័ត្នអោយបានខ្ពស់ដើម្បីសុវត្តិភាព ខ្លួនឯង នឹងក្រុមគ្រួសារ សូមជូនពរអោយបងប្អូនទាំងអស់ឆ្លងផុតពីជំងឺនេះ។ សូមទោសបងប្អូនដែលខ្ញុំអត់បានឆ្លើយតប អធ្យាស្រ័យ ផងណាបងប្អូន។ ក្នុងចំណោមអ្នកផ្ទះខ្ញុំ ៧ នាក់ដែលបានធ្វើតេស្តដោយក្រុមលោកគ្រូអ្នក គ្រូពេទ្យជំនាញ គឺមាន កើតតែខ្ញុំម្នាក់តែប៉ុណ្ណោះ អ្នកផ្ទះខ្ញុំអត់មានទេ តែក៏ត្រូវផ្តាច់ខ្លួន ១៤ ថ្ងៃដែរ ហើយខាងផ្ទះម្តាយខ្ញុំ គឺអត់ពាក់ព័ន្ធឡើយ។»


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង