Yearendyearend1140x150

អាជ្ញាធរស្រុកល្វាឯមបិទភូមិមួយជាបណ្តោះអាសន្ន ក្រោយរកឃើញផ្ទុះកូវីដ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កណ្តាល៖ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកល្វាឯម និងប៉ុស្តិនគរបាលរដ្ឋបាល នៅថ្ងៃទី ១០ មីនានេះ បានចុះបិទភូមិវាលធំ ឃុំពាមឧកញ៉ាអុងជាបណ្តោះអាសន្នដែរមានខ្នងផ្ទះចំនួន៣០០គ្រួសារ។ការសម្រេចបិទនេះ ដោយសាររកឃើញថា ក្នុងភូមិនោះមានផ្ទុះកូវីត១៩ ហើយបានធ្វើការហ៊ុព័ទ្ធប្រជាពលរដ្ឋមិនឲ្យចេញក្រៅរង់ចាំក្រុមគ្រូពេទ្យធ្វើការយកសំណាក។

ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមីនានេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដនៅស្រុកល្វាឯម ចំនួន៩នាក់ ក្នុងនោះមានកុមារា២នាក់។ ករណីវិជ្ជមានកូវីដ១៩ទាំងនេះសុទ្ធតែដែលពាក់ព័ន្ធក្នុង«ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ»។

អ្នកជំងឺកូវីដទាំង៩នាក់នៅស្រុកល្វាឯមនោះរួមមាន បុរសជនជាតិខ្មែរ អាយុ៦៥ឆ្នាំ ស្រ្តីជនជាតិខ្មែរ អាយុ៥៣ឆ្នាំ កុមារាជនជាតិខ្មែរ អាយុ១០ឆ្នាំ កុមារាជនជាតិខ្មែរ អាយុ១២ឆ្នាំ ស្ត្រីជនជាតិខ្មែរ អាយុ១៨ឆ្នាំ បុរសជនជាតិខ្មែរ អាយុ៣០ឆ្នាំ ស្ត្រីជនជាតិខ្មែរ អាយុ៤៨ឆ្នាំ ស្ត្រីជនជាតិខ្មែរ អាយុ២០ឆ្នាំ បុរសជនជាតិចិន អាយុ៣៣ឆ្នាំ។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ១១២៤នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៥៤៩នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៥៧៤នាក់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង