Yearendyearend1140x150

ខេត្តកណ្តាលប្រកាសបិទ​កាស៊ីណូ​​៦​នៅ​ស្រុក​កោះធំ និងហាមមិន​ឲ្យ​ជនបរទេស​ចេញចូល​

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កណ្តាល​៖ រដ្ឋបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០២១នេះ បានចេញលិខិតណែនាំដល់រដ្ឋបាលស្រុកកោះធំ ឲ្យធ្វើការបិទ​ជា​បណ្តោះអាសន្ន​កាស៊ីណូចំនួន៦កន្លែង ដើម្បី​ទប់ស្កាត់​ការចម្លង​ជំងឺ​កូ​វីដ​១៩។

កាស៊ីណូទាំង៦កន្លែងនោះមានជាអាទិ៍៖ សណ្ឋាគារ​ជីន​សា​គុង​ហ្វូ កាស៊ីណូ​ប៊ី​ន កាស៊ីណូ​ក្រោ​ន កាស៊ីណូ​ហ្គ​ន កាស៊ីណូ​កាឡាក់ស៊ី និង​កាស៊ីណូ​យុង​យ័ន និង ហាម​មិន​ឲ្យ​ជនបរទេស​ធ្វើដំណើរ​ចេញ​-​ចូល​ទីប្រជុំជន​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន​ស្រុក​កោះធំឡើយ។

រដ្ឋបាលខេត្ត បានណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវ​សហការ​អនុវត្ត​ជាបន្ទាន់​ក្នុងការ​ប្រមូល​ជនបរទេស និង​មុខសញ្ញា​ពាក់ព័ន្ធ ធ្វើតេស្ត​សំណាក ឱ្យបាន​ត្រឹមត្រូវ និង​រៀបចំ​ប៉ុស្តិ៍​ប្រចាំការ ដើម្បី​គ្រប់គ្រង​មណ្ឌល​ច​ត្តា​ឡី​ស័ក​ឱ្យបាន​ម៉ឺងម៉ាត់ ។ ពិសេស​​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់ ណែនាំ​បន្ថែម​លើ​ការងារ​បង្ការ​ការពារ​ការឆ្លង​រីក​រាលដាល​ជម្ងឺ​កូ​វីដ​-១៩ ដោយ​អនុវត្តតាម​វិធានការ​របស់​ក្រសួងសុខាភិបាល​៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង