Cct850x100 1
1800px x h300px kh

ចិន៖មិន​ថា​វ៉ាក់​សាំង​ចិន​ឬ​វ៉ាក់សាំង​បរទេសក្តី​​ឱ្យ​តែ​មាន​​ប្រសិទ្ធភាព​ជា​វ៉ាក់​សាំងល្អ

ចិន
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក ​​WangYi សមាជិក​នៃ​ក្រុម​ប្រឹក្សា​កិច្ចការរដ្ឋចិន ​និង​ជារដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ចិន

ចិន៖លោក ​​WangYi សមាជិក​នៃ​ក្រុម​ប្រឹក្សា​កិច្ចការរដ្ឋចិន ​និង​ជារដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ចិន ​បាន​ថ្លែងនៅ​ក្រុង​ប៉េកាំង​នៅ​​ថ្ងៃ​ទី​៧​ខែ​មីនាថា​​ វ៉ាក់​សាំង​គឺ​ជា​អាវុធ​សម្រាប់​ទប់​ស្កាត់​វីរុស​កូវីដ​​១៩ និង​​ជា​ក្តី​សង្ឃឹម​នៃ​ការ​ជួយ​សង្គ្រោះ​អាយុជីវិត ​ដូច្នេះ គួរតែ​បម្រើដល់​ពិភពលោក​ទាំង​មូល​និង​ផ្តល់​ផល​ប្រយោជន៍​ដល់​មនុស្ស​ជាតិ​ទាំងមូល​។

លោក​ WangYi បាន​គូស​បញ្ជាក់ថា​ ពេល​បច្ចុប្បន្ន​ ពិភពលោក​បានប្រើប្រាស់វ៉ាក់​សាំង​ច្រើន​ប្រភេទ តើ​ជ្រើស​រើស​វ៉ាក់​សាំង​ប្រភេទ​មួយ​ណា​គឺ​សម្រេច​ដោយ​បណ្តា​ប្រទេស​រៀង​ៗខ្លួន​ ​មិន​ថា​វ៉ាក់​សាំង​របស់​ប្រទេស​ចិន​ឬ​ក៏វ៉ាក់សាំង​បរទេសក្តី​​ ឱ្យ​តែ​មាន​សុវត្ថិភាព​និង​ប្រសិទ្ធភាព​ គឺ​ជា​វ៉ាក់​សាំងដ៏​ល្អ។

បើតាមលោក ​​WangYi ប្រទេស​ចិនប្រឆាំងនឹ​ងការ​ធ្វើ​"​ជនជាតិ​និយមផ្នែក​វ៉ាកសាំង​​" ​មិន​ទទួល​យក”ការ​បង្កើត​គម្លាត​​ភាព​រស៊ាំ​” ជា​ពិសេស​​ប្រឆាំង​នឹង​ឧបាយ​កល​ណាមួយ​ដែល​ធ្វើ​ឱ្យ​កិច្ចសហប្រតិបត្តិការ​ផ្នែក​វ៉ាក់​សាំង​ក្លាយ​ជា​បញ្ហា​នយោបាយ​។​ ប្រទេស​ចិន​រំពឹង​ទុក​ថា ​ប្រទេស​ទាំង​ឡាយ​ដែល​មាន​សមត្ថភាព​សុទ្ធតែ​អាច​ផ្តល់​វ៉ាក់​សាំង​ប្រឆាំង​កូវីដ​១៩​ចំពោះ​ប្រទេស​មាន​តម្រូវ​ការ​ ជាពិសេស​ប្រទេស​កំពុង​អភិវឌ្ឍន៍ឱ្យ​​​អស់​ពីលទ្ធភាព​ ធ្វើ​ឱ្យ​​ប្រជាជន​នៃបណ្តា​ប្រទេស​នានា​មានឱកាស​ដែលអាចរក​ទិញ​វ៉ាក់​សាំង​ក្នុង​តម្លៃ​សមល្មម​​ ​ ធ្វើ​ឱ្យ​វា​ក្លាយ​ជា” ​វ៉ាក់​សាំង​របស់​ប្រជាជន​”យ៉ាងពិត​ប្រាកដ​ ​៕អត្ថបទ៖Cri ccfr


Khcct banner

អត្ថបទទាក់ទង