Yearendyearend1140x150

សម្តេចហ៊ុន សែន៖"ចាក់វ៉ាក់សាំងហើយសុខភាពធម្មតា តែងងុយដេកបន្តិចថ្ងៃទី១"

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យកាល់ម៉ែត្រ នៅថ្ងៃទី ៤ មីនា ឆ្នាំ២០២១។

ភ្នំពេញ៖សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅថ្ងៃទី ៤ មីនានេះ បានទទួល​ចាក់​វ៉ាកសាំង​ប្រឆាំង​កូវីដ១៩​ ប្រភេទ​ Astra Zeneca ​ដែល​ផលិតនៅ​ឥណ្ឌា​។ក្រោយទទួលបានវ៉ាក់សាំងសម្តេចថ្លែងថា សុខភាពធម្មតា តែងងុយដេកបន្តិចនៅថ្ងៃទី១។

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា "បន្ទាប់ពីការចាក់វ៉ាក់សាំងរយៈពេល៣ថ្ងៃកន្លងមក សុខភាពរបស់ខ្ញុំនៅរក្សាភាពធម្មតា គ្រាន់តែងងុយដេកបន្តិចនៅថ្ងៃទី១។ ខ្ញុំនៅតែបន្តធ្វើកិច្ចការជាធម្មតា មិនមានអ្វីរាំងស្ទះនោះទេ"។

សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅថ្ងៃទី ៤ មីនានេះ បានទទួល​ចាក់​វ៉ាកសាំង​ប្រឆាំង​កូវីដ១៩​ ប្រភេទ​ Astra Zeneca ​ដែល​ផលិតនៅ​ឥណ្ឌា​។ការចាក់វ៉ាក់សាំងនេះ​ គឺ​បន្ទាប់​ពី​សម្តេច​មិនអាច​ចាក់​វ៉ាក់សាំង​ស៊ីណូហ្វាម​របស់​ចិន​នាពេល​​កន្លង​ទៅ ​ដោយ​សារ​លើស​អាយុ ខណៈវ៉ាក់សាំង​ AstraZeneca​ នេះ​សម្រាប់​ចាក់​លើ​មនុស្ស​ចាស់​ដែល​មាន​អាយុ​លើស​ពី​៦៥ឆ្នាំ​ឡើងទៅ​។

ការចាក់វ៉ាក់សាំងនេះ គឺធ្វើឡើងនៅមន្ទីរពេទ្យកាល់ម៉ែត្រដោយមានមន្ត្រីជាច្រើនរូបភាគច្រើនមានវ័យចាស់។វ៉ាក់សាំង AstraZeneca/SII គឺជាវ៉ាក់សាំងជំនួយរបស់មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility)។ វ៉ាក់សាំងនេះបានដឹកមកដល់កម្ពុជាក្នុងដំណាក់កាលដំបូងចំនួន (៣២៤,០០០ ដូស) កាលពីរាត្រីថ្ងៃទី០២ ខែមីនា ឆ្នាំ ២០២១៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង