Yearendyearend1140x150

លោកវ៉ាង យី៖ចិនឱ្យតម្លៃលើមិត្តភាពនិងសច្ចាធម៌ និងហ៊ានទទួលខុសត្រូវចំពោះពិភពលោក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកវ៉ាង យី សមាជិកក្រុមប្រឹក្សាកិច្ចការដ្ឋនិងជារដ្ឋមន្រ្តីការបរទេសចិន

ភ្នំពេញ៖ កិច្ចប្រជុំលើកទី ៤ នៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៣ នៅថ្ងៃទី ៧ ខែមីនា បានបើកធ្វើសន្និសីទកាសែត ។ ពេលថ្លែងអំពីការទូតរបស់ប្រទេសចិននៅឆ្នាំ ២០២១ លោកវ៉ាង យី សមាជិកក្រុមប្រឹក្សាកិច្ចការដ្ឋនិងជារដ្ឋមន្រ្តីការបរទេសចិនបានលើកឡើងថា ប្រទេសចិនដែលឱ្យតម្លៃលើមិត្តភាពនិងសច្ចាធម៌ មានជំហររឹងមាំ អនុវត្តតាមគោលការណ៍ និងហ៊ានទទួលខុសត្រូវប្រាកដជានឹងផ្តល់ភាពកក់ក្តៅនិងក្តីសង្ឃឹមកាន់តែច្រើនដល់ពិភពលោក ក៏ដូចជាបំពេញបន្ថែមនូវទំនុកចិត្តនិងកម្លាំងកាន់តែច្រើនក្នុងការអភិវឌ្ឍរបស់បណ្តាប្រទេសនានាផងដែរ ។

លោកវ៉ាងយី បានថ្លែងទៀតថា ប្រទេសចិននឹងអភិវឌ្ឍទំនាក់ទំនងជាមេត្រីភាពជាមួយបណ្តាប្រទេសយ៉ាងសកម្ម បង្កើនការយល់ដឹងពីគ្នាជាមួយពិភពលោកដោយឥតឈប់ឈរ ។ ប្រទេសចិននឹងផ្តោតសំខាន់លើយុគសម័យបន្ទាប់ពីផ្ទុះការរីករាលដាលនៃជំងឺកូវីដ ១៩ ធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិយ៉ាងសកម្មក្នុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង កសាងសហគមន៍រួមវាសនាសុខាភិបាលនិងសុខភាពរបស់មនុស្សជាតិ ជំរុញការកសាង “ខ្សែក្រវាត់និងផ្លូវ”ដែលប្រកបដោយគុណភាពខ្ពស់ ជំរុញសេដ្ឋកិច្ចពិភពលោកឱ្យស្តារឡើងវិញក្នុងពេលឆាប់ៗ រួមគ្នាទប់ទល់នឹងបញ្ហាប្រឈមជាសកលដូចជាបម្រែបម្រួលនៃអាកាសធាតុ ជំរុញយ៉ាងសកម្មនូវកិច្ចកសាងទំនាក់ទំនងអន្តរជាតិបែបថ្មី និងប្រកៀកស្មាជាមួយបណ្តាប្រទេសក្នុងការកសាងសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិ ៕អត្ថបទ៖ Cri ccfr

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង