Yearendyearend1140x150

សម្តេចហ៊ុន សែន សម្រេចលើកលែងការធ្វើ«ចត្តាឡីស័ក»តាមព្រំដែន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែន បានសម្រេចលើកលែងការធ្វើចត្តាឡីស័ក នៅតាមព្រំដែនចំពោះពលករខ្មែរត្រលប់មកពីប្រទេសថៃដែលគ្មានអាការសង្ស័យកូវីដ-១៩។ការសម្រេចនេះ គឺបន្ទាប់ពីសម្តេចមើលឃើញថា សភាពការណ៍​កូវីដ-១៩​នៅក្នុងប្រទេសថៃ អាចគ្រប់គ្រោងបានល្អ។

សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា នៅរយៈពេលចុងក្រោយនេះ ពលរដ្ឋខ្មែរដែលធ្វើ«ចត្តាឡីស័ក»វិលមកពីប្រទេសថៃមិនមាននណាម្នាក់វិជ្ជមានកូវីដ-១៩នោះទេ ស្ថានភាពនៅតាមព្រំដែនមានការលំបាកដោយសារចំនួនអ្នកចេញពីចត្តាឡីស័កតិចជាងអ្នកចូល ធ្វើឱ្យចំនួនអ្នកធ្វើចត្តាឡីស័កច្រើន ហើយនៅពេលខាងមុខនេះកម្ពុជានឹងមានអាកាសធាតុក្តៅ និងភ្លៀងធ្លាក់នឹងធ្វើឱ្យមានការពិបាកដល់ប្រជាពលរដ្ឋ។

ប៉ុន្តែសម្តេច ហ៊ុន សែន បានស្នើឱ្យអាជ្ញាធរក្នុងតំបន់ត្រូវធ្វើការត្រួតពិនិត្យចំពោះពលរដ្ឋដែលវិលមកពីប្រទេសថៃ ហើយក្នុងករណីរកឃើញថា មានការសង្ស័យពាក់ព័ន្ននឹងជំងឺកូវីដ-១៩ ត្រូវរៀបចំគាត់ដាក់ក្នុងចត្តាឡីស័ក។សម្តេចបានស្នើឱ្យខេត្តនីមួយៗត្រូវរៀបចំមណ្ឌលចត្តាឡីស័ករបស់ខ្លួន ព្រោះពលរដ្ឋដែលត្រូវបញ្ជូនមកមូលដ្ឋាន គឺមានទាំងអ្នកមកចាស់ និងមកថ្មី។

ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានបញ្ជាឱ្យខេត្តនៅខាងក្នុងត្រូវរៀបចំមន្ត្រីដើម្បីចុះមកទទួលពលរដ្ឋរបស់ខ្លួនដែលវិលមកពីប្រទេសថៃ។សម្រាប់សម្តេចពលរដ្ឋមានស្រុកកំណើតនៅស្រុកណាត្រូវបញ្ជូនទៅស្រុកនោះ ហើយមន្ត្រីអាជ្ញាធរមូលដ្ឋាន ត្រូវទទួលខុសត្រូវចំពោះការងារនេះ។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះប្រទេសកម្ពុជាមានប្រជាពលរដ្ឋ កំពុងជាប់ធ្វើចត្តាឡីស័កចំនួនជាង១ម៉ឺន៥ពាន់នាក់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង