Cct850x100 1
1800px x h300px kh

BREAKING៖ កម្ពុជារកឃើញករណីឆ្លងថ្មីចំនួន៣៤នាក់ទៀត

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែមីនានេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-​១៩ ថ្មីចំនួន ៣៤នាក់បន្ថែមទៀត ដែលក្នុងនោះមានចំនួន ៣១នាក់ជាករណីវិជ្ជមានដែលពាក់ព័ន្ធក្នុង«ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ» និងជាសះស្បើយចំនួន ១៩នាក់ផងដែរ។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី០៧ ខែមីនា​ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ៩៨៧នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៥១០នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៤៧៦នាក់៕


Khcct banner

អត្ថបទទាក់ទង