Yearendyearend1140x150

បទវិភាគ៖ លើសពី៦ភាគរយនៃកំណើនសេដ្ឋកិច្ចចិនក្នុងឆ្នាំនេះបង្ហាញឱ្យឃើញនូវជំនឿចិត្តនិងកម្លាំងជាក់ស្តែងរបស់ចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

ចិន៖ មហាសន្និបាតសភាដំណាងប្រជាជនទូទាំងប្រទេសចិនប្រចាំឆ្នាំ បានសម្ពោធបើកលោក Li Keqiang នាយករដ្ឋមន្ត្រីចិន បានធ្វើរបាយការណ៍ការងាររដ្ឋាភិបាលចិនក្នុងមហាសនិ្នបាតអំពី ល្បឿនកំណើនសេដ្ឋកិច្ចចិនក្នុងឆ្នាំនេះ ដែលទទួលបានការចាប់អារម្មណ៍ទូទៅនៅលើពិភពលោក ត្រូវបានប្រទេសចិនកំណត់ថា នឹងលើសពី៦ភាគរយ។

ពេលមុននេះ ការប៉ានប្រមាណភាគច្រើនរបស់មជ្ឈដ្ឋានខាងក្រៅចំពោះល្បឿនកំណើនសេដ្ឋកិច្ចចិនគឺខ្ពស់ជាង ៦ ភាគរយ ខណៈការប៉ាន់ប្រមាណរបស់អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ គឺឆ្នាំនេះប្រទេសចិននឹងកើនឡើង៨.១ភាគរយ ។ ប៉ុន្តែប្រទេសចិនកំណត់ល្បឿនកំណើនសេដ្ឋកិច្ចលើសពី ៦ភាគរយ គឺមានន័យថា ៦ភាគរយជា តួលេខទាបបំផុត ថែមទាំងដាក់ពាក្យ “លើសពី” ដែលខុសគ្នានឹង “ប្រហែល”ដែលបានចែងនៅឆ្នាំមុនៗ ដូច្នេះល្បឿនកំណើនសេដ្ឋកិច្ចចិនជាក់ស្តែងក្នុងឆ្នាំនេះ ប្រហែលនឹងខ្ពស់ជាងតួលេខនេះ ។

នៅឆ្នាំ២០២០ ប្រទេសចិនមិនបានប្រកាសគោលដៅអំពីល្បឿនកំណើនសេដ្ឋកិច្ចចិនទេ ប៉ុន្តែក្នុងរបាយការណ៍ការងាររដ្ឋាភិបាលចិនឆ្នាំនេះ បានលេចចេញតួលេខនៃល្បឿនកំណើនសេដ្ឋកិច្ចចិនម្តងទៀត។ នេះមិនមែនជារឿងដែលនឹកមិនដល់នោះទេ ហើយនេះ គឺជាព្រឹត្តិការណ៍ដែលបានគិតពិចារណាដល់សភាពការណ៍ជាក់ស្តែងនាពេលបច្ចុប្បន្ន។

ហេតុអ្វីបានជានៅឆ្នាំ២០២០ ប្រទេសចិនមិនបានកំណត់ល្បឿនកំណើនសេដ្ឋកិច្ចដែលខុសប្លែកពីធម្មតា នេះ គឺជាចំណាត់ការពិសេសក្នុងគ្រាពិសេស ។ នៅពេលនោះ ជំងឺកូវីដ១៩ កំពុងរីករាលដាលយ៉ាងធ្ងន់ធ្ងរនៅទូទាំងពិភពលោក ធ្វើឲ្យសេដ្ឋកិច្ចពិភពលោកមានភាពមិនប្រាកដប្រជាក្នុងកម្រិតខ្ពស់ សេដ្ឋកិច្ចចិន ដែលបានរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅជាមួយសេដ្ឋកិច្ចសកល ក៏រងការប្រឈមមិនតិចទេ ។ ការកំណត់គោលដៅមួយដែលមិនសមស្របនឹងសភាពការណ៍ជាក់ស្តែង មិនប្រសើរជាងមិនកំណត់តួលេខល្បឿនកំណើនសេដ្ឋកិច្ច នេះទើបជាទង្វើដែលមានទំនួលខុសត្រូវ ។

ប៉ុន្តែនាពេលបច្ចុប្បន្ននេះ ស្ថានភាពបានខុសគ្នាយ៉ាងស្រឡះ សេដ្ឋកិច្ចចិនបានវិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ សន្ទស្សន៍សេដ្ឋកិច្ចសំខាន់ៗកើនឡើងជាទូទៅ ដោយឡែកផលិតផលក្នុងស្រុកសរុបរបស់ចិនប្រមាណ ១០០ទ្រីលានយ័ន បានក្លាយជាអង្គភាពសេដ្ឋកិច្ចសំខាន់តែមួយគត់នៅលើពិភពលោក ដែលបានសម្រេចបាននូវកំណើនវិជ្ជមាន ។ ដូច្នេះ ប្រទេសចិនមានលក្ខខណ្ឌដ៏គ្រប់គ្រាន់សម្រាប់កំណត់ល្បឿនកំណើនសេដ្ឋកិច្ចតាមសភាពការណ៍ជាក់ស្តែងរបស់ខ្លួន ។

ការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ចចិនមានកម្រិតខ្ពស់ណាស់ ទន្ទឹមនឹងនេះក៏មានកម្លាំងចលករផ្ទៃក្នុងយ៉ាងខ្លាំង ដូច្នេះប្រទេសចិន មានសមត្ថភាពចម្រុះសម្រាប់ទប់ទល់នឹងការប្រឈមគ្រប់បែបយ៉ាង ក្នុងន័យរក្សាបាននូវការវិវឌ្ឍរីកចម្រើននិងស្ថិរភាព ។

បច្ចុប្បន្នសង្គមចិនមានជំនឿចិត្តខ្លាំងបំផុត បន្ទាប់ពីបានកើតមានសង្គ្រាមពាណិជ្ជកម្ម ខណៈនេះពិភពលោកក៏មានសុទិដ្ឋិនិយមថែមទៀត ចំពោះប្រទេសចិនផងដែរ ។ រហូតដល់មជ្ឈដ្ឋានខាងក្រៅបាននាំគ្នាពិភាក្សាថា ផលិតផលក្នុងស្រុកសរុបរបស់ចិនប្រហែលនឹងលើសពីអាមេរិកមុនពេលកំណត់នៅឆ្នាំ២០២៨ ។

សេដ្ឋកិច្ចចិនដែលមានទំហំ ១០០ ទ្រីលានយ័នប្រាក់ចិន នឹងបន្តរក្សាល្បឿនកំណើនលឿនបំផុតក្នុងចំណោមអង្គភាពសេដ្ឋកិច្ចសំខាន់ៗនៅលើពិភពលោកទាំងមូល ហើយល្បឿនកំណើនសេដ្ឋកិច្ចចិន ជាតួលេខលេចធ្លោបំផុតសម្រាប់ឱ្យពិភពលោកយល់ដឹងពីសង្គមនិយមចិន៕ខ្លឺមសារអត្ថបទដកស្រងពីបទវិភាគវិទ្យុមិត្តភាពកម្ពុជាចិន

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង