Cct850x100 1
1800px x h300px kh

ការស្រាវជ្រាវថ្មី៖វ៉ាក់សាំងSinopharmអាចការពារកូវីដបំលែងថ្មីបាន១០ប្រភេទ

ចិន
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
វ៉ាក់សាំងចិន

ភ្នំពេញ៖ការស្រាវជ្រាវថ្មីបានរកឃើញថា វ៉ាក់សាំងរបស់ចិន Sinopharm មានប្រសិទ្ធភាពប្រមាណ៨៦ភាគរយ ហើយអាចការពារវីរុសកូវីដបំលែងខ្លួនថ្មីបានចំនួន១០ប្រភេទ។លទ្ធផលស្រាវជ្រាវនេះ ធ្វើឡើងបន្ទាប់ពីការព្យាបាលនៅក្រៅប្រទេសក្នុងទ្រង់ទ្រាយធំទទួលផលវិជ្ជមានល្អ។

លោក Yu Qingming ប្រធានក្រុមហ៊ុន Sinopharm បានថ្លែងឱ្យដឹងថា លទ្ធផលនៃទិន្នន័យការសាកល្បងព្យាបាលក្រៅប្រទេសក្នុងទ្រង់ទ្រាយធំដែលត្រូវបានអនុម័តដោយរដ្ឋាភិបាលនៃប្រទេសផ្សេងៗបានបង្ហាញថា វ៉ាក់សាំង Sinopharm មានប្រសិទ្ធភាពការពារ ៨៦ភាគរយ និងអាចការពារអ្នកជំងឺកុំឱ្យធ្លាក់មធ្យម ក្នុងស្ថានភាពធ្ងន់ធ្ងរបាន១០០ភាគរយ។

បើតាមលោក Yu Qingming ក្រៅពីមានប្រសិទ្ធភាពល្អ វ៉ាក់សាំង Sinopharm របស់ក្រុមហ៊ុន Sinopharm មានប្រសិទ្ធភាពការពារប្រឆាំងនឹងវីរុសកូវីដបំលែងខ្លួនថ្មីបានចំនួន១០ប្រភេទ នៅអាហ្វ្រិកខាងត្បូង និងចក្រភពអង់គ្លេសថែមទៀត។

គួរបញ្ជាក់ថា វ៉ាក់សាំងបង្ការកូវីដ-១៩ Sinopharm ត្រូវបានរដ្ឋាភិបាលនៃប្រទេសចិនប្រកាសអនុញ្ញាតដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២០។ដោយឡែកគិតត្រឹមថ្ងៃទី ៣ មីនា ឆ្នាំ២០២១ ប្រទេសចិនបានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ សរុបមកមានចំនួនលើសពី ៥២លានដូស និងផ្តល់ជំនួយជាវ៉ាក់សាំងជូនទៅដល់បណ្ដាប្រទេសមួយចំនួននៅលើកពិភពលោកបាន៦៩ប្រទេស។

ថ្មីៗនេះតំណាង និងសមាជិកគណៈកម្មាធិការជាន់ខ្ពស់នៃប្រទេសចិនប្រមាណជាង ៥០០០ នាក់ដែលចូលរួមមហាសន្និបាតប្រចាំឆ្នាំនៃស្ថាប័នអំណាចជាតិកំពូលរបស់ប្រទេសចិនបាននាំគ្នាចាក់វ៉ាក់សាំងវ៉ាក់សាំងបង្ការកូវីដ-១៩របស់ប្រទេសចិន Sinopharm។

ប្រធានក្រុមហ៊ុន Sinopharm បានចាត់ទុកការដែលមន្ត្រីកំពូលចិនទទួលចាក់វ៉ាក់សាំងនៅពេលនេះ គឺបានឆ្លុះបញ្ចាំងពីកម្រិតខ្ពស់លើកគុណភាពរបស់វ៉ាក់សាំងបង្ការកូវីដ-១៩ដែលផលិតដោយក្រុមហ៊ុន Sinopharm របស់ប្រទេសចិន និងបង្ហាញពីភាពជឿជាក់សម្រាប់មហាជនទូទៅផងដែរ៕

Khcct banner

អត្ថបទទាក់ទង