Yearendyearend1140x150

សាលាភាសាចិននៅភ្នំពេញនិងសៀមរាបផ្អាកជាបណ្ដោះអាសន្ន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

(ភ្នំពេញ)សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជានៅថ្ងៃទី១៤នេះបានជូនដំណឹងដល់សាលារៀនភាសាចិនទាំងអស់នៅក្នុងទីក្រុងភ្នំពេញនិងទីក្រុងសៀមរាប ធ្វើការឈប់សំរាកជាបណ្តោះអាសន្នចាប់ពីថ្ងៃនេះតទៅ។

សមាគមនេះក៏បានរំលឹកដល់សាលារៀនភាសាចិនទាំងអស់នៅក្នុងទីក្រុងភ្នំពេញនិងទីក្រុងសៀមរាបទាំងអស់នៅក្នុងអំឡុងពេលឈប់សំរាកនេះ ត្រូវអនុវត្តការសម្អាតបរិវេណគ្រឹះស្ថានសិក្សា និងយកចិត្តទុកដាក់ចំពោះសុខភាពគ្រូនិងសិស្សដែលស្នាក់នៅក្នុងសាលា។ បើសិនជាមានបញ្ញាសុខភាព ត្រូវប្រញាប់រកគ្រូពេទ្យពិនិត្យជាបន្ទាន់។

សូមបញ្ជាក់ថា ការផ្អាកនេះធ្វើឡើង ដោយយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលចេញផ្សាយនៅព្រឹកថ្ងៃទី១៤នេះ៕

សេចក្គីជូនដំណឹងរបស់សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង