Yearendyearend1140x150

សមត្ថកិច្ចបញ្ចូនខ្លួន«សន្តិសុខជម្លៀសស្ត្រីចិនពីចត្តាឡីស័ក»ទៅបន្តនីតិវិធីច្បាប់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សន្តិសុខជម្លៀសស្ត្រីចិនពីចត្តាឡីស័ក

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ នៅថ្ងៃទី ៥ មីនានេះ បានបញ្ចូនខ្លួនសន្តិសុខដែលជម្លៀសស្ត្រីចិនពីចត្តាឡីស័កនៅសណ្ឋាគារសុខា ទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីមានវិធានការផ្លូវច្បាប់ ក្រោយបញ្ចប់ការធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ។

បុរសជនសង្ស័យមានឈ្មោះ រ៉ែន សុធារ៉ា អាយុ៣៨ ឆ្នាំ មុខរបរ សន្តិសុខសណ្ឋាគារសុខា ត្រូវបានក្រុមគ្រូពេទ្យបញ្ចូនខ្លួនទៅមណ្ឌលសុខភាពចាក់អង្រែក្រោម ដើម្បីធ្វើចត្តាឡីស័ក១៤ថ្ងៃ ក្រោយបុរសរូបនេះ បានប៉ះពាល់ដោយប្រយោលជាមួយនារីជនជាតិចិនដែលមានផ្ទុកកូវីដ-១៩ ដែលរូបគេបានលួចលាក់ជម្លៀសអោយចេញពីទីតាំងចត្តាឡីស័ក្ត នៅសណ្ឋាគារសុខាភ្នំពេញ។

សកម្មភាពនេះ ត្រូវបានគេចាត់ទុកថា ជាការចាប់ផ្តើមឱ្យជំងឺកូវីដ-១៩វិលចូលសហគមន៍កម្ពុជាឡើងវិញ ឬហៅថា «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ»។

យោងតាមអនុក្រឹត្យថ្មីបានចែងទៀតថា បុគ្គលដែលគេចវេះពីការធ្វើចត្តាឡីស័ក បុគ្គលដែលគេចចេញពីកន្លែងចត្តាឡីស័កក្នុងអំឡុងពេលធ្វើចត្តាឡីស័ក និងបុគ្គលធ្វើចត្តាឡីស័កដែលមិនសហការជាមួយមន្ត្រីសុខាភិបាលដើម្បីយកសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ត្រូវរងពីពិន័យអន្តរការណ៍ពី១លានរៀលៅ៥លានរៀល។

អ្នកផ្តើមគំនិត ដឹកនាំ ញុះញង់ បញ្ចុះបញ្ចូល ឬជួយសម្រួលដល់បុគ្គលឲ្យមានការគេចចេញពីការត្រួតពិនិត្យរបស់មន្ត្រីចត្តាឡីស័ក រួមទាំងគ្រឹះស្ថានសុខាភិបាលឯកជនដែលជួយលាក់បាំង ឬមិនបានជូនដំណឹង ត្រូវរងពិន័យអន្តរការណ៍ពី១០លានទៅ៥០លានរៀល៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង