Yearendyearend1140x150

ភ្ញៀវទេសចរប្រមាណ៣ម៉ឺននាក់ចូលរួមក្នុងថ្ងៃទី១នៃពិធីបុណ្យទន្លេនៅបាត់ដំបង

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ភ្ញៀវទេសចរប្រមាណ៣ម៉ឺននាក់ចូលរួមក្នុងថ្ងៃទី១នៃពិធីបុណ្យទន្លេនៅបាត់ដំបង។

បាត់ដំបង៖ គិតត្រឹមថ្ងៃទីមួយនៃការប្រារព្ធពិធីបុណ្យទន្លេលើកទី៦ នៅខេត្តបាត់ដំបង ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះ ឃើញថាមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរបានអញ្ជើញមកលេងកម្សាន្តចំនួនប្រមាណ ៣មុឺននាក់ ប្រកបដោយទឹកមុខសប្បាយរីករាយ ហាក់ដូចជាគ្មានព្រួយភ័យអំពីជំងឺ Covid-19 ឬបញ្ហាអ្វីផ្សេងឡើយ។

ប្រជាពលរដ្ឋ និងភ្ញៀវទេសចរប្រមាណ៣ ម៉ឺននាក់ ដែលចូលរួមក្នុងថ្ងៃទី១នៃពិធីបុណ្យទន្លេនេះ បានមកទស្សនាយ៉ាងច្រើនកុះករនៅតាមដងវិថី ស្ពាន សួនច្បារ ជាមួយនឹងការទទួលទានម្ហូបអាហារ ចំណីចំណុកនៅតាមវិថីលក់ម្ហូបអាហារ ទស្សនាការសមសម្ដែងសិល្បៈនៅលើឆាកធំ ការទស្សនាតាមស្ដង់ពិព័រណ៍នានា ការប្រគំតន្ត្រី ព្រមជាមួយភ្លើងបំភ្លឺយ៉ាងអញ្ចាចនៅកណ្ដាលទីក្រុងបេតិកភណ្ឌមួយនេះ។

នៅក្នុងថ្ងៃទី១នៃពិធីបុណ្យទន្លេនេះដែរ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរបានបង្ហាញទឹកមុខសប្បាយរីករាយ ពួកគាត់ម្នាក់ៗហាក់ដូចគ្មានព្រួយភ័យអំពីជំងឺ Covid-19 ឬបញ្ហាអ្វីផ្សេងឡើយ ដោយជឿជាក់លើការការពាររបស់អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ពិសេសអ្នកបាត់ដំបងក៏បានចូលរួមដើរលេងកម្សាន្តច្រើនខ្លាំងណាស់ដែរ។

គួរបញ្ជាក់ថា ពិធីបុណ្យទន្លេលើកទី៦ នៅខេត្តបាត់ដំបងប្រព្រឹត្តទៅមានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៣-១៥ ខែមីនា ឆ្នាំ២០២០ ហើយនៅរាត្រីថ្ងៃទី១៤នេះ នឹងមានវត្តមាន សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញមកបើកព្រឹត្តិការណ៍បុណ្យទន្លេជាផ្លូវការ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង