Yearendyearend1140x150

សម្តេចហ៊ុន សែន អនុញ្ញាតឱ្យពលរដ្ឋទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែន នៅថ្ងៃទី ៤ មីនានេះ បានប្រកាសអនុញ្ញាតឱ្យប្រជាពលរដ្ឋ និងមន្ត្រីមូលដ្ឋានទទួលបានការចាក់វ៉ាកសាំងប្រឆាំងកូវីដ១៩ប្រភេទ Astra Zeneca ។ ការប្រកាសនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន(Press Conference) អំពីការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩នៅមន្ទីរពេទ្យកាល់ម៉ែត្រ។

សម្តេចហ៊ុន សែន បានថ្លែងថា ការចាក់វ៉ាក់សាំងនេះគឺសម្រាប់ប្រជាពលរដ្ឋ និងមន្ត្រីមូលដ្ឋានដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ និងចាប់ផ្តើមចាក់សម្រាប់ក្នុងរាជធានីភ្នំពេញ និងខេត្តជាជុំវិញរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។សម្តេចថា តាមការប៉ាន់ស្មានមានប្រជាជនប្រហែល១០ ទៅ១៣ម៉ឺននាក់ដែលមានអាយុលើសពី៦០ឆ្នាំឡើង ដូច្នេះប្រពលរដ្ឋ និងមន្ត្រីមូលដ្ឋានអាចទទួលបានការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ប្រភេទ Astra Zeneca ។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង