Yearendyearend1140x150

បុណ្យទន្លេត្រូវបានដាក់បញ្ចូលក្នុងព្រឹត្តិការណ៍ទេសចរណ៍សំខាន់ៗទាំង៥របស់កម្ពុជា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ទី សុវណ្ណី
/
ពិធីបុណ្យទន្លេនៅខេត្តបាត់ដំបង ។

ភ្នំពេញ៖ បុណ្យទន្លេនេះគឺត្រូវបានដាក់បញ្ចូលក្នុងព្រឹត្តិការណ៍ទេសចរណ៍សំខាន់ៗទាំង៥របស់ប្រទេសកម្ពុជា រួមមាន បុណ្យសមុទ្រ បុណ្យអុំទូក អង្គរសង្រ្កាន្ត និងម៉ារ៉ាតុង ដែលជាការអបអរសាទរយុទ្ធនាការឃោសនាអាស៊ាន (ASEAN@50) ក្នុងក្របខណ្ឌអនុតំបន់មេគង្គឆ្នាំ២០១៧ (GMS) ក្របខណ្ឌមេគង្គ គង្គា និងមេគង្គ ឡានឆាង(CLMV)ជាដើម។ 

ពិធីបុណ្យទន្លេជាទូទៅមានការប្រព្រឹត្តិធ្វើជារាងរាល់ឆ្នាំពីខេត្តមួយទៅខេត្តមួយ ហើយរហូតមកដល់ឆ្នាំនេះក្នុងថ្ងៃនេះផងដែរ ជាលើកទី៦ហើយនៃពិធីបុណ្យទន្លេ ដែលប្រព្រឹត្តិធ្វើនៅខេត្តបាត់ដំបង ដោយមានការចូលរួមពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រជាជនខ្មែរ និង អន្តរជាតិជាច្រើន។

ជារៀងរាល់ឆ្នាំពិធីបុណ្យទន្លេប្រព្រឹត្តិធ្វើពីខេត្តមួយទៅខេត្តមួយជារៀងរាល់ឆ្នាំ ហើយឆ្នាំនេះ ជាឆ្នាំលើកទី៦ហើយ ក្នុងការប្រព្រឹត្តិទៅនៃពិធីបុណ្យទន្លេនៅក្នុងប្រទេសកម្ពុជា ដែលធ្វើឡើងក្នុងខេត្តបាត់ដំបង។ ពិធីបុណ្យនេះមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃ១៣ រហូតដល់ថ្ងៃ១៥ ខែមីនា។

ក្នុងនោះពិធីបុណ្យទន្លេនេះ មានការរៀបចំនៅ កម្មវិធី(Pre Event) និងសកម្មភាពព្រិត្តិការណ៍ប្លែកៗជាច្រើនដូចជា ពិធីសែនក្រុងពិលីសុំសេចក្តីសុខពីម្ចាស់ទឹក ម្ចាស់ដី ពិធីដាំដើមឈើ ការលេងកីឡា សិក្ខាសាលាស្តីពីការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ជាដើម។

ទន្ទឹមនឹងនេះ ពិធីបុណ្យទន្លេ ជាការលើកកម្ពស់ផ្នែកវិស័យទេសចរណ៍ និងផ្នែកសេវាកម្ម ការយល់ដឹងផ្នែកសុខភាព និងអនាម័យជាសាធារណៈ ការអភិរក្សធនធានធម្មជាតិ វប្បធម៌ សណ្តាប់ធ្នាប់ទេសចរណ៍ ជាពិសេស អនាម័យ និងបរិស្ថានស្អាតល្អទាំងអស់គ្នា។

គួរបញ្ជាក់ផងដែរថា តាមគណនីហ្វេសប៊ុកផ្លូវការរបស់ក្រសួងទេសចរណ៍បានបញ្ជាក់ថា ពិធីបុណ្យទន្លេនៅថ្ងៃទីមួយ (១៣ មីនា ២០២០) ខេត្តបាត់ដំបង មានប្រជាពលរដ្ឋ និងភ្ញៀវបរទេសមកកម្សាន្តចំនួនប្រមាណ ៣ ម៉ឺននាក់ ក្នុងនោះបរទេសប្រមាណ ៣០០នាក់ ដែលភាគច្រើនជាជនជាតិបារាំង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង