Yearendyearend1140x150

ក្រសួងសុខាភិបាលហាមជនបរទេសមកពីប្រទេស៥ដែលមានវីរុសCOVID-19

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ទី សុវណ្ណី
/

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា ដាក់បម្រាមមិនអោយជនបរទេស មកពីប្រទេសចំនួន៥ ចូលមកកម្ពុជារយៈពេល៣០ថ្ងៃ ដែលវិធានការនៃការដាក់បម្រាមនេះ គឺដើម្បីទប់ស្កាត់នៅការរីករាលដាលនៃជំងឺកូរ៉ូណាថ្មី COVID-19នៅកម្ពុជា។

ការដាក់បម្រាមនេះ ធ្វើឡើងក្រោយពីមានការរកឃើញជាបន្តបន្ទាប់នៅវីរុសកូវីដ១៩ លើជនជាតិបរទេស ដែលមានសញ្ជាតិផ្សេងៗគ្នា ក្នុងករណីមួយចំនួនមកនេះ ដោយបារម្ភពីការរីករាលដាលកាន់តែច្រើនឡើង ក្រសួងបានដាក់វិធានការទប់ស្កាត់នៅជនបរទេស មកពីប្រទេសដែលមានការរាលដាលនៃជំងឺកូរ៉ូណាថ្មី COVID-19 មួយចំនួន មានដូចជា អ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ់ បារាំង និងអាមេរិក ដោយដាក់បម្រាមក្នុងការមកកាន់ប្រទេសកម្ពុជារយៈពេល៣០ថ្ងៃ ដោយចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃ១៧ មីនា នេះទៅ។

យោងតាមរបាយការណ៍ នឹងស្ថានភាពរាតត្បាតនៃកូវីដ១៩ ដែលចុះផ្សាយដោយអង្គការសុខភាពពិភពលោកលេខ៥២ បានអោយដឹងកាលពីថ្ងៃ១២មីនាថា សកលលោកមានប្រទេសចំនួន១១៧ ហើយដែលកំពុងរងផលប៉ះពាលពីការរីករាលដាលនៃវីរុសកូវីដ១៩ COVID-19៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង