Yearendyearend1140x150

មេអង្គរក្សបដិសេធព័ត៌មានថា «សមាជិកចោរប្លន់ជាជាមន្ត្រីអង្គរក្ស»

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖បញ្ជាការដ្ឋានអង្គរក្សបានបដិសេធ និង ច្រានចោលចំពោះព័ត៌មានដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុកថា ជនល្មើសដែលកងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញបាញ់សម្លាប់នៅក្នុងប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជនជម្រិតទារប្រាក់ ១ លានដុល្លារពីជនរងគ្រោះនៅក្នុងភូមិគ្រឹះក្នុងបុរីអង្គរភ្នំពេញក្នុងភូមិបន្លាស្អិតសង្កាត់ឃ្មួញ ខណ្ឌសែនសុខរាជធានីភ្នំពេញ គឺជា មន្ត្រីនៅបញ្ជាការដ្ឋានអង្គរក្ស គឺមិនមែនជាការពិតនោះទេ និងមិនមានឈ្មោះនៅក្នុងបញ្ជីអង្គរក្សទេ ។

ការបដិសេធនេះគឺបន្ទាប់ពីបណ្តាញសង្គមហ្វេសប៊ុកបានបង្ហោះរូបភាពបុរសម្នាក់ស្លៀកឯកសណ្ឋានពាក់ប៉ារ៉ា និង កាត សម្គាល់ខ្លួនដោយបានភ្ជាប់រូបភាពជនល្មើសម្នាក់ដែលកងរាជអាវុធហត្ថបាញ់សម្លាប់ ។

បើតាមបញ្ជាការដ្ឋានអង្គរក្ស បានពន្យល់ថា ប័ណ្ណពាក់លើកជនល្មើស គឺក្លែងក្លាយ មិនមែនខាងបញ្ជាការដ្ឋានអង្គរក្សចេញឱ្យនោះទេ។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: អង្គរក្ស
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង