Cct850x100 1
1800px x h300px kh

ពលរដ្ឋសម្រុកទៅចាក់វ៉ាក់សាំងកូវីដ-១៩ ខណៈការឆ្លងក្នុងសហគមន៍បន្តកើនឡើង

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ប្រជាពលរដ្ឋខ្មែរដែលទទួលបានសិទ្ធិចាក់វ៉ាក់សាំងការពារកូវីដ-១៩ជាច្រើនរយនាក់ បាននាំគ្នាសម្រុកទៅចាក់វ៉ាក់សាំងបង្ការកូវីដ-១៩។ការសម្រុកទៅចាក់វ៉ាក់សាំងនេះ គឺបន្ទាប់ពីកម្ពុជាទទួលបានវ៉ាក់សាំងចំនួន៦០ ដូសពីប្រទេសចិន និងការឆ្លងកូវីដក្នុងសហគមន៍បន្តកើនឡើង។

នៅមន្ទីរពេទ្យកុមារជាតិ គេឃើញប្រជាពលរដ្ឋដែលជាមន្ត្រីរាជការសាធារណៈបាននាំគ្នាសម្រុកទៅចាក់វ៉ាក់សាំងដែលជាជំនួយរបស់ប្រទេសចិនប្រកបដោយទឹកមុខសប្បាយរីករាយ និងជឿទុកចិត្ត ចំពោះវ៉ាក់សាំង និងការគ្រប់គ្រងរបស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងដំណើរការចាក់វ៉ាក់សាំងនេះ គេរកមិនឃើញពីករណីប្រតិកម្មណាមួយចំពោះអ្នកចាក់វ៉ាក់សាំងឡើយ ហើយការចាក់ដំណើរការទៅដោយរលូនអមទៅដោយការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យដែលទទួលបានការបណ្តោះបណ្តាញជំនាញ។

គម្រោងការផ្តល់វ៉ាក់សាំងនឹងបន្តចាក់ជូនសមាជិកព្រឹទ្ធសភា រដ្ឋសភា ទីស្តីការគណរដ្ឋមន្រ្តី កងកម្លាំងប្រដាប់អាវុធ បុគ្គលិក មន្រ្តីរាជាការ និងអង្គរក្សថ្នាក់ដឹកនាំទាំងអស់ រហូតដល់អស់វ៉ាក់សាំងពីស្តុក។ ហើយការបន្តចាក់វ៉ាក់សាំងនេះ នឹងប្រព្រឹត្តទៅ នៅក្នុងមន្ទីរពេទ្យចំនួន ៤ គឺមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យព្រះអង្គឌួង មន្តីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមន្ទីរពេទ្យកុមារជាតិ។

គិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ អ្នកដែលស្ម័គ្រចិត្តមកចាក់វ៉ាក់សាំងកូវីដ១៩(Sinopharm Beijing Institute of Biological Products) មានចំនួនសរុប ២០០៤១នាក់ (ស្រី ៦៨៣៧នាក់)។ ចំពោះអ្នកចាក់វ៉ាក់សាំងរួចមានចំនួន១៦៣៩០នាក់ (ស្រី៤៩៧នាក់) ហើយអ្នកដែលគ្រូពេទ្យមិនចាក់ឱ្យមានចំនួន៣៦៥១នាក់ (ស្រី ១៨៦៤នាក់)។

គួរបញ្ជាក់ថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ Sinopharm ជាជំនួយរបស់ចិន មានចំនួន៦០ម៉ឺនដូស បានបញ្ជូនមកដល់ប្រទេសកម្ពុជានារសៀលថ្ងៃទី៧ ខែកុម្ភៈកន្លងទៅ ហើយវ៉ាក់សាំងកូវីដ-១៩ចំនួន ៤០ម៉ឺនដូសដល់កម្ពុជាក្នុងពេលឆាប់ៗនេះ៕


ពាក្យទាក់ទង: វ៉ាក់សាំងកូវីដ
Khcct banner

អត្ថបទទាក់ទង