Cct850x100 1
1800px x h300px kh

ខ្មែរ-ចិន៥៥នាក់ធ្វើការនៅកំពង់ចាមត្រូវធ្វើតេស្តរកកូវីដ

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២៨កុម្ភៈនេះ បានណែនាំឱ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម នាំអ្នកទាំង៥៥នាក់ ក្នុងនោះមានជនជាតិចិនចំនួន ២១នាក់ និងកម្មករសំណង់ខ្មែរ ៣៤នាក់ ដែលកំពុងសាងសង់នៅមជ្ឍមណ្ឌលពាណិជ្ជកម្មវឌ្ឍនៈក្រុងកំពង់ចាម យកមកដាក់នៅដាច់ដោយឡែក ក្នុងមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត ដើម្បីធ្វើតេស្ដរកវីរុសកូវីដ និងកាត់ផ្ដាច់ខ្សែចម្លងចូលក្នុងសហគមន៍។

ក្នុងសេចក្ដីប្រកាសរបស់រដ្ឋបាលកំពង់ចាម បានឆ្លើយតបបញ្ជាក់ទៅប្រជាពលរដ្ឋដែលរស់នៅក្រុងកំពង់ចាម ក៏ដូចជាប្រជាជនទូទៅដែលនិយមប្រើប្រាស់បណ្ដេញសង្គម អំពីករណីមន្រ្តីសុខាភិបាលនៃរដ្ឋបាលខេត្ត ចុះនាំជនជាតិចិន និងកម្មករខ្មែរដែលកំពុងសាងសង់សំណង់នៅ មជ្ឈមណ្ឌលពាណិជ្ជកម្មវឌ្ឍនៈនៅក្រុងកំពង់ចាម ខេត្តកំពង់ចាម មកពិនិត្យសុខភាព និងយកសំណាករកវីរុសកូវីដ-១៩។ នៅពេលដែលរដ្ឋបាលខេត្ត ទទួលបានលទ្ធផលដែលបញ្ជាក់ពីវិទ្យស្ថានប៉ាស្ទ័រកម្ពុជា ថាមិនមានករណីវិជ្ជមានកូវីដ-១៩នោះទេ រដ្ឋបាលខេត្តនឹងអនុញ្ញាតឱ្យអ្នកទាំង៥៥នាក់នោះ ត្រឡប់ទៅបំពេញការងារតាមតួនាទីដូចធម្មតាវិញ។

រដ្ឋបាលខេត្តកំពង់ចាម បានបកស្រាយជូនដល់សាធារណជន ថា ករណីដូចដែលបានរៀបរាប់ខាងលើ មានន័យថា អ្នកទាំង៥៥នាក់ ទាំងជនជាតិចិន និងជនជាតិខ្មែរ គ្រាន់តែកំពុងធ្វើតេស្តរកវីរុសកូវីដ ដែលមិនទាន់ចេញលទ្ធផលថា វិជ្ជមានឡើយ ហេតុនេះ សូមកុំឱ្យមានការយល់ច្រលំថា មានករណីនៃជំងឺកូវីដ-១៩ នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មវឌ្ឍនៈ ក្រុងកំពង់ចាម៕


Khcct banner

អត្ថបទទាក់ទង