Yearendyearend1140x150

ជប៉ុនដាក់កម្ពុជាចូលបញ្ជីប្រទេសដែលមានជំងឺកូវីដ-១៩ ទម្រង់ថ្មី

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន នៅថ្ងៃទី២៧កុម្ភៈនេះ បានជូនដំណឹងថា រដ្ឋាភិបាលជប៉ុនបានដាក់ប្រទេសកម្ពុជាចូលបញ្ជីប្រទេសដែលមានជំងឺកូវីដ-១៩ ទម្រង់ថ្មី។

យោងតាមសេចក្ដីជូនដំណឹងរបស់ស្ថានឯករាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន រដ្ឋាភិបាលបានឱ្យដឹងថា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ រដ្ឋាភិបាលជប៉ុនបានដាក់ប្រទេសកម្ពុជាក្នុងបញ្ជីប្រទេសដែលមានជំងឺកូវីដ-១៩ទម្រង់ថ្មី បន្ទាប់ពីកម្ពុជាបានរកឃើញការឆ្លងជំងឺប្រភេទថ្មីនេះចំនួន០៣ករណីលើអ្នកដំណើរបរទេស។

សេចក្ដីប្រកាសនេះ បានរាប់បញ្ចូលប្រទេសកម្ពុជា ទៅក្នុងបញ្ជីជាធរមាននៅម៉ោង០០:០០ ថ្ងៃទី០១ មីនា ២០២១។ រហូតមកដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ រដ្ឋាភិបាលជប៉ុន បានដាក់ប្រទេស/តំបន់ចំនួន ៨៨ នៅក្នុងបញ្ជីប្រទេសជំងឺកូវីដ-១៩ទម្រង់ថ្មី។ អ្នកដំណើរមកពីប្រទេស ឬតំបន់ទាំង៨៨ខាងលើនេះ តម្រូវឱ្យទៅបង្ហាញមន្ត្រីអន្តោប្រវេសន៍ជប៉ុននូវលិខិតបញ្ជាក់សុខភាពអវិជ្ជមានកូវីដ១៩ ដែលធ្វើតេស្ដក្នុងរង្វង់៧២ម៉ោងមុនធ្វើដំណើរ ហើយត្រូវធ្វើតេស្តកូវីដ-១៩ នៅពេលមកដល់ជប៉ុន។ ក្នុងករណីមិនអាចផ្ដល់លិខិតបញ្ជាក់សុខភាពអវិជ្ជមានកូវីដរបស់ជននោះទេ ត្រូវស្នើរឱ្យស្នាក់នៅរយៈពេល១៤ថ្ងៃ នៅទីតាំងណាមួយដែលបានកំណត់ដោយប្រធានស្ថានីយ៍ចត្តាឡីស័ក។

សូមបញ្ជាក់ថា បញ្ជីប្រទេស និងតំបន់ចំនួន៨៨ ដែលរដ្ឋាភិបាលជប៉ុនដាក់ប្រទេសដែលមានជំងឺកូវីដ-១៩ ទម្រង់ថ្មី មានដូចជា៖

• អាស៊ី៖ ១. ប៉េកាំង(ចិន) ២. វៀតណាម ៣. សិង្ហបុរី ៤. កូរ៉េខាងត្បូង ៥. កម្ពុជា ៦. ប៉ាគីស្ថាន ៧. ហ្វីលីពីន ។

• មជ្ឍិមបូព៌ា៖ ៨. អ៊ីស្រាអែល ៩. អេមីរ៉ាតអារ៉ាប់រួម ១០. ប៉ាលេស្ទីន ១១. ហ្ស៊កដានី ១២. កាតា ១៣. អ៊ីរ៉ង់ ១៤. អ៊ីរ៉ាក់។

• អូសេអានី៖ ១៥.អូស្រ្តាលី ១៦. នូវែលសេឡង់។

• អាមេរិកខាងជើង៖ ១៧. ខេត្តអង់តារីយ៉ូ ១៨. ខេត្តអាលបឺតា ១៩. ខេត្តកេបិច ២០. ខេត្តប្រីធីសកូឡំបៀ(កាណាដា) ២១. រដ្ឋកាលីហ្វ័រញ៉ា ២២. រដ្ឋកូឡូរ៉ាដូ ២៣. រដ្ឋហ្វ្លរីដា ២៤. រដ្ឋខូនេធីខាត់ ២៥. រដ្ឋមីនីសូតា ២៦. រដ្ឋមារីលេន ២៧. រដ្ឋអ៊ូតា ២៨. រដ្ឋញ៉ូវជេស៊ី ២៩. រដ្ឋវឺជីញៀ ៣០. រដ្ឋអូរេហ្គិន ៣១. រដ្ឋការីឡូនៀខាងត្បូង និង៣២. រដ្ឋដាឡាវែរ ៣៣. រដ្ឋហាវៃ ៣៤. រដ្ឋម៉ាសាឈូសេត និង៣៥. រដ្ឋមីស៊ីស៊ីពី ៣៦. រដ្ឋតិចសាស់ ៣៧. រដ្ឋហ្សកហ្សី ៣៨. ទីក្រុងញ៉ូវយ៉ក(សហរដ្ឋអាមេរិក)។

• អាមេរិកឡាទីន៖ ៣៩. រដ្ឋសាវប៉ូឡូ ៤០. រដ្ឋប៉ារ៉ៃបា ៤១. រដ្ឋហ្គូអាស ៤២. រដ្ឋបាហ៊ីយ៉ា ៤៣.រដ្ឋអាករី ៤៤. រដ្ឋអាឡាហ្គូស ៤៥. រដ្ឋរីយូឌឺសេនីរ៉ូ ៤៦. រដ្ឋរីយូក្រេនដូន័ត(ប្រេស៊ីល) ៤៧. កូស្ដារីកា ៤៨. អេក្វាទ័រ ៤៩. ស៊ីលី។

• អឹរ៉ុប៖ ៥០. អៀរឡង់ ៥១. អ៊ីតាលី ៥២. ហូឡង់ ៥៣. ដាណឺម៉ាក ៥៤. បារាំង ៥៥. បែលហ្ស៊ិក ៥៦. ស្វីស ៥៧. ស៊ុយអែត ៥៨. អេស្បាញ ៥៩. ន័រវែស ៦០. លិចតិនស្ដាញ ៦១. អាល្លឺម៉ង់ ៦២. អ៊ីស្លង់ ៦៣. ស្លូវ៉ាគី ៦៤. ហ្វាំង់ឡង់ ៦៥. ហ្សកហ្ស៊ី ៦៦. លុចសំបួ ៦៧. រូម៉ានី ៦៨. ព័រទុយហ្គាល់ ៦៩. អូទ្រីស ៧០. សាធារណរដ្ឋឆែក ៧១. ហុងគ្រី ៧២. ក្រិក ៧៣. ស៊ែប៊ី ៧៤. ម៉ាសេដ្វានខាងជើង ៧៥. ប៉ូឡូញ ៧៦. ប៊ុលហ្គារី ៧៧. កូសូវ៉ូ ៧៨. តួគី ៧៩. ម៉ាល់ត៍ ៨០. ក្រូអាស៊ី ៨១. អេស្គូនី ៨២. ឡេតូនី ៨៣. លីទុយអានី។

• អាហ្រ្វិក៖ ៨៤. នីហ្សេរីយ៉ា ៨៥. ហ្គាណា ៨៦. ម៉ូសំប៊ិក ៨៧. តង់សានី ៨៨. ស៊ីមបាវ៉េ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង