Yearendyearend1140x150

ស្តេចអារ៉ាប៊ីសាអូឌីតពិភាក្សាជាមួយលោក Bidenពាក់ព័ន្ធបញ្ហាសន្តិសុខក្នុងតំបន់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ស្តេចអារ៉ាប៊ីសាអូឌីតពិភាក្សាជាមួយលោក Biden ប្រភពរូប៖ Financial Times

អារ៉ាប៊ីសាអូឌីត៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ បានឲ្យដឹងថាទីភ្នាក់ងារសារព័ត៌មានអារ៉ាប់ប៊ីសាអូឌីតបានរាយការណ៍នៅព្រឹកព្រលឹមថ្ងៃទី ២៦ ថា ស្តេច Salman នៃប្រទេសអារ៉ាប់ប៊ីសាអូឌីតបានសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិកលោក Biden នៅថ្ងៃទី ២៥ ដោយភាគីទាំងពីរបានពិភាក្សាគ្នាអំពីទំនាក់ទំនងទ្វេភាគី និងបញ្ហាសន្តិសុខក្នុងតំបន់។

មានសេចក្តីរាយការណ៍ថា ក្នុងអំឡុងពេលនៃការហៅទូរស័ព្ទស្ដេច Salman និងលោក Biden បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរគួរតែបន្តរក្សានូវទំនាក់ទំនងដ៏រឹងមាំ និងការពង្រឹងភាពជាដៃគូរវាងប្រទេសទាំងពីរគឺមានសារៈសំខាន់ ដើម្បីទទួលបាននូវសន្តិសុខនិងស្ថេរភាពក្នុងតំបន់និងអន្តរជាតិ។

សេតវិមានបានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី ២៥ ថា លោក Biden និងស្ដេច Salman បានពិភាក្សាអំពីកិច្ចប្រឹងប្រែងការទូតរបស់អង្គការសហប្រជាជាតិនិងសហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្គ្រាមនៅយេម៉ែន។ ក្នុងពេលនិយាយតាមទូរស័ព្ទជាមួយគ្នានោះពួកគេបានបញ្ជាក់ច្បាស់ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការការពារទឹកដីអារ៉ាប៊ីសាអូឌីត។ នៅពេលអារ៉ាប៊ីសាអូឌីតប្រឈមនឹងការវាយប្រហារដោយក្រុមប្រដាប់អាវុធដែលគាំទ្រដោយអ៊ីរ៉ង់។

លោក Biden បាននិយាយថា លោកនឹងខិតខំធ្វើឱ្យទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងអារ៉ាប៊ីសាអូឌីតរឹងមាំនិងមានតម្លាភាពតាមដែលអាចធ្វើទៅបាន។ ភាគីទាំងពីរព្រមសហការគ្នាលើបញ្ហាដែលមានការចាប់អារម្មណ៍និងផលប្រយោជន៍រួម។

គួរបញ្ជាក់ផងដែរថា នេះគឺជាការសន្ទនាតាមទូរស័ព្ទលើកដំបូងរវាងស្ដេច Salman និងលោក Biden ចាប់តាំងពីលោកចូលកាន់តំណែង។ នៅថ្ងៃទី ៤ ខែនេះ លោក Biden បានបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងលែងគាំទ្រដល់ប្រតិបត្តិការយោធាចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតនៅក្នុងប្រទេសយេម៉ែនរួមទាំងការព្យួរផែនការលក់អាវុធពាក់ព័ន្ធ។ សហរដ្ឋអាមេរិកក៏បានផ្តល់ការគាំទ្រផ្នែកស៊ើបការណ៍សម្ងាត់សម្រាប់ប្រតិបត្តិការយោធារបស់អារ៉ាប៊ីសាអូឌីតនៅយេម៉ែនផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង