Yearendyearend1140x150

លោកស៊ី ជីនភីងប្រកាសពីភាពជោគជ័យការលុបបំបាត់«ភាពក្រីក្រ»ក្នុងប្រទេសចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ចិន៖ មហាសន្និបាតបូកសរុបលទ្ធផលការងារ និងផ្តល់ប័ណ្ណសរសើរស្តីពីសមិទ្ធផលពុះពារឧបសគ្គក្នុងការលុបបំបាត់ភាពក្រីក្រទូទាំងប្រទេសចិន បានប្រារព្ធធ្វើយ៉ាងឱឡារិកនៅក្រុងប៉េកាំងនៅថ្ងៃទី ២៥ ខែកុម្ភៈនេះ។

លោកស៊ី ជីនភីង ជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានចែកប័ណ្ណសរសើរជូនបុគ្គលឆ្នើមជាគំរូនៃយុទ្ធនាការពុះពារឧបសគ្គក្នុងការលុបបំបាត់ភាពក្រីក្រទូទាំងប្រទេសចិន ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ ។

ក្នុងសន្ទរកថា លោកស៊ី ជីនភីង បានប្រកាសយ៉ាងឱឡារិកថា ឆ្លងកាត់កិច្ចខិតខំរួមនៃបក្សទាំងមូល និងប្រជាជនគ្រប់ជនជាតិទូទាំងប្រទេសចិន ក្នុងខណៈពេលដ៏សំខាន់នៃការអបអរខួប ១០០ ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិន យុទ្ធនាការពុះពារឧបសគ្គក្នុងការលុបបំបាត់ភាពក្រីក្រនៃប្រទេសចិនទទួលបានជោគជ័យទាំងស្រុង ដោយប្រជាជនក្រីក្រនៅជនបទចំនួន ៩៨៩៩ ម៉ឺននាក់រស់នៅក្រោមបន្ទាត់ក្រីក្របច្ចុប្បន្ន ស្រុកក្រីក្រចំនួន ៨៣២ និងភូមិក្រីក្រចំនួន ១២៨០០០ បានចេញផុតពីភាពក្រីក្រទាំងស្រុង។

បើតាមលោកស៊ី តំបន់ត្រូវបានដោះស្រាយក្នុងភារកិច្ចលំបាកបំផុត ដើម្បីលុបបំបាត់ភាពក្រីក្រ ទទួលបានជោគជ័យ និងបានបង្កើតជាអច្ឆរិយរបស់មនុស្សជាតិដែលនឹងចារក្នុងទំព័រប្រវត្តិសាស្ត្រ ។ចាត់ទុកថា នេះជាភាពអស្ចារ្យនៃប្រជាជនចិន បក្សកុម្មុយនិស្តចិន និងប្រជាជាតិចិន ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង