Yearendyearend1140x150

ចិននឹងផ្តល់ជំនួយជាបរិក្ខាបច្ចេកទេសដល់មន្ទីរពិសោធន៍កូវីដ-១៩​ក្នុងខេត្តព្រះសីហនុ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ព្រះសីហនុ៖ ស្ថានទូតចិនសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្រកាសឲ្យដឹង កាលពីថ្ងៃទី២៤ កុម្ភៈ ២០២១ថា ភាគីចិននឹងផ្តល់ជំនួយជាបរិក្ខាបច្ចេកទេសជូនដល់មន្ទីរពិសោធន៍តេស្ដសំណាករកជំងឺវីរុសកូវីដ-១៩ នៅក្នុងខេត្តព្រះសីហនុ ។

ស្ថានទូតចិនបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ មន្ទីរពិសោធន៍តេស្ដសំណាករកជំងឺវីរុសកូវីដ-១៩ ត្រូវបានសាងសង់យ៉ាងរលូននៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ក៏រំពឹងទុកថានឹងអាចបញ្ចប់មុនចុងខែមីនាខាងមុខនេះ។ ក្រៅពីនេះ ភាគីចិននឹងផ្តល់ជំនួយជាបរិក្ខាតេស្តពិសោធន៍ដ៏មានជំនាញទៅកាន់មន្ទីរពិសោធន៍ខាងលើនេះ ព្រមទាំងផ្តល់ការតំឡើង រៀបចំ និងការបណ្ដុះបណ្ដាលជូនដល់បុគ្គលិកផងដែរ។ ក្រោយពីបញ្ចប់ការសាងសង់ មន្ទីរពិសោធន៍ខាងលើនេះនឹងអាចមានសមត្ថភាពក្នុងការតេស្តពិនិត្យបាន ១០០០នាក់ សម្រាប់ក្នុងមួយថ្ងៃ នឹងរួមចំណែកលើកកម្ពស់សមត្ថភាពក្នុងការតេស្តរកជំងឺវីរុសកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា។

សូមរម្លឹកដែរថា កាលពីពេលថ្មីៗនេះ ក្នុងពេលជួបពិភាក្សាការងារជាមួយ លោក JIANG WEI ប្រធានតំណាងការិយាល័យកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុក៏បានស្នើឱ្យលោកប្រធានតំណាងការិយាល័យកុងស៊ុលចិន ជួយសម្របសម្រួលនិងជំរុញកិច្ចសហប្រតិបត្តិការនានា ក្នុងនោះ រួមមានទាំងពន្លឿនការនាំយកម៉ាស៊ីនវិភាគរកមេរោគកូវីដ-១៩ មកកាន់ខេត្តព្រះសីហនុ ព្រោះខេត្តកំពុងជម្រុញការសាងសង់មន្ទីរពិសោធន៍វេជ្ជសាស្ត្រនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត ឱ្យបានឆាប់រួចរាល់។ សព្វថ្ងៃនេះ ខេត្តព្រះសីហនុបានយកសំណាកទៅវិភាគនៅរាជធានីភ្នំពេញ បានជួបហានិភ័យច្រើន និងខាតពេលវេលា។ ជាមួយគ្នានេះដែរ ឯកឧត្តមក៏សូមឲ្យរដ្ឋាភិបាលចិនបន្តជួយគាំទ្រការសាងសង់មន្ទីរពេទ្យនៅខេត្តព្រះសីហនុ ដែលមានមន្ត្រីជំនាញបច្ចេកបទេសចុះមកធ្វើការសិក្សា កន្លងមក ព្រោះវាមានអត្ថប្រយោជន៍ និងគុណតម្លៃដល់ប្រជាពលរដ្ឋ និងអ្នកវិនិយោគ នៅក្នុងខេត្តព្រះសីហនុ។

ជាការឆ្លើយតប នៅក្នុងឳកាសនោះ លោក JIANG WEI ប្រធានតំណាងការិយាល័យកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ មានប្រសាសន៍ថា ប្រទេសចិនគាំទ្រពេញទំហឹងដល់ខេត្តព្រះសីហនុ និងកិច្ចសហប្រតិបត្តិការក្នុងការជួយជំរុញការសាងសង់មន្ទីរពេទ្យនៅខេត្តព្រះសីហនុ ក៏ដូចជាម៉ាស៊ីនវិភាគជំងឺរកមេរោគកូវីដ-១៩ ។ ទន្ទឹមនឹងនោះ លោកថា ខេត្តព្រះសីហនុ ជាខេត្តគំរូដែលមានសក្តានុពល ជាងខេត្តផ្សេងៗទៀត និងជាខេត្តបងប្អូនល្អជាមួយប្រទេសចិន តាងនាមរូបលោកតំណាងឲ្យប្រទេសចិន និងប្រជាជនចិន លោកនឹងបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែទទួលបានជោគជ័យថែមទៀត។ លោកបានឃើញខេត្តព្រះសីហនុ មានការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធយ៉ាងលឿន ដោយសារស្ថានភាពនយោបាយ ការសហការល្អរវាងប្រទេសទាំងពីរ ទោះបីពេលវេលាដ៏លំបាកដោយសារជំងឺកូវីដ-១៩ ក៏យើងនៅតែបន្តកិច្ចសហប្រតិបត្តិការល្អ ហើយថ្មីៗនេះ ប្រទេសចិន ក៏បានផ្តល់ជំនួយវ៉ាក់សាំងកូវីដ-១៩ ជូនដល់កម្ពុជាផងដែរ៕អត្ថបទ៖ Cri ccfr

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង