Cct850x100 1
1800px x h300px kh

ស្ថានទូតចិន៖ការផ្សាយអំពីការលក់វ៉ាក់សាំងកូវីតនៅកម្ពុជាគឺជាការបោកប្រាស់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សេចក្តីប្រកាសរបស់ស្ថានទូតចិនប្រចាំនៅក្នុងប្រទេសកម្ពុជា។

ភ្នំពេញ៖ ស្ថានទូតចិនប្រចាំនៅក្នុងប្រទេសកម្ពុជាកាលពីព្រឹកថ្ងៃទី២៤បានអោយដឹងថា​ ​ថ្មីៗនេះខាងស្ថានទូតបានទទួលរបាយការណ៍ពីពលរដ្ឋចិនមួយចំនួននៅក្នុងប្រទេសកម្ពុជាថា មានជនមួយចំនួនបានផ្ញើសារជាភាសាចិនតាមរយៈទូរស័ព្ទដៃរបស់ពួកគេដោយអះអាងថាអោយតែហ៊ានចំណាយ១២០ដុល្លារថ្លៃសេវា ពួកគេអាចធ្វើការណាត់ជួបសម្រាប់ការចាក់វ៉ាក់សាំងកូវីដ១៩របស់ក្រុមហ៊ុនSinopharmនៅក្នុងប្រទេសកម្ពុជាបាន។

ស្ថានទូតចិនបានបន្តថា មានមនុស្សមួយចំនួនទៀតបានផ្សព្វផ្សាយជាសារធារណៈតាមបណ្តាញសង្គម លក់វ៉ាក់សាំងកូវីដរបស់ប្រទេសចិនក្នុងតម្លៃ៤៥០ដុល្លារ ដែលធ្វើឱ្យប្រជាជនចិនក្នុងប្រទេសកម្ពុជាមានការមន្ទើលសង្ស័យជាខ្លាំង។

ស្ថានទូតចិនសូមធ្វើធ្វើការក្រើនរំលឹកថា វ៉ាក់សាំងកូវីដដែលជាជំនួយរបស់ប្រទេសចិនត្រូវបានរាជរដ្ធាភិបាលនិងក្រសួងការពារជាតិកម្ពុជាគ្រប់គ្រងយ៉ាងល្អ រួមទាំងការទទួលចាក់វ៉ាក់សាំងសុទ្ធតែត្រូវបានធ្វើតាមនិតិវិធីយ៉ាងតឹងរឹងផងដែរ ដូច្នេះមិនមានវ៉ាក់សាំងហូរចូលក្នុងទីផ្សារឡើយ។​​ ហេតុដូចនេះហើយរាល់ការផ្សាយពាណិជ្ជកម្មលក់វ៉ាក់សាំងសុទ្ធតែជាការបោកប្រាស់ សូមអ្នកទាំងអស់គ្នារក្សារការប្រុងប្រយ័ត្ន។

វ៉ាក់សាំងកូវីដ១៩ មិនមែនជាទំនិញធម្មតានោះទេ ការទុកដាក់រឺដឹកជញ្ជូនវ៉ាក់សាំង មានតម្រូវការយ៉ាងតឹងរឹងបំផុត។ចំពោះការចាក់វ៉ាក់សាំងវិញក៏ត្រូវតែអនុវត្តដោយអ្នកជំនាញផងដែរ។

រាល់ការទទួលបានវ៉ាក់សាំងណាមួយ តាមរយៈបណ្តាញក្រៅផ្លូវការ និងការចាក់វ៉ាក់សាំងដោយអ្នកមិនមានជំនាញអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់សុខភាពនិងសុវត្ថិភាព និងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

Khcct banner

អត្ថបទទាក់ទង