Yearendyearend1140x150

WHO៖ វ៉ាក់សាំងរបស់ប្រទេសមានប្រាក់ចំណូលខ្ពស់ធ្វើឱ្យប៉ះពាល់ដល់ COVAX

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

WHO៖ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃច័ន្ទថា កិច្ចព្រមព្រៀងរវាងប្រទេសដែលមានប្រាក់ចំណូលខ្ពស់និងអ្នកផលិតវ៉ាក់សាំង COVID-19 កំពុងធ្វើឱ្យអន្តរាយដល់គំនិតផ្តួចផ្តើម COVAX របស់ខ្លួន ដោយកាត់បន្ថយចំនួនដូសដែលអាចទិញបាន។

យ៉ាងហោចណាស់មានគម្លាតថវិកាចំនួន ២២,៩ ពាន់លានដុល្លារដើម្បីផ្តល់ហិរញ្ញប្បទានពេញលេញដល់សិទ្ធិទទួលបានឧបករណ៏ជំនួយដល់កូវីដ ១៩ ក្នុងឆ្នាំនេះ។ ប្រធាន WHO រូបនេះបាននិយាយទៀតថា លុយមិនមែនតែជាបញ្ហាដែលយើងកំពុងប្រឈមនោះទេ ប៉ុន្តែប្រសិនបើគ្មានវ៉ាក់សាំងទិញ វាមិនមែនមកពីបញ្ហាលុយទេ។

លោក Tedros Adhanom Ghebreyesus បានបញ្ជាក់ថា បច្ចុប្បន្ននេះប្រទេសដែលមានប្រាក់ចំណូលខ្ពស់មួយចំនួនកំពុងចុះកិច្ចសន្យាជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំងដែលធ្វើឱ្យអន្តរាយដល់កិច្ចព្រមព្រៀង COVAX ហើយបានធ្វើឲ្យកាត់បន្ថយចំនួនដូស ដែលអាចទិញបាន។ ទោះបីជាមានថវិកាក៏ដោយ យើងអាចបញ្ជូនវ៉ាក់សាំងទៅប្រទេសក្រីក្រតែប៉ុណ្ណោះប្រសិនបើបណ្តាប្រទេសនានាចូលរួមសហការក្នុងការគោរពកិច្ចព្រមព្រៀង COVAX បានធ្វើហើយកិច្ចព្រមព្រៀងថ្មីៗដែលវាកំពុងធ្វើ។ នេះមិនមែនជាបញ្ហាសប្បុរសធម៌ទេ វាជាបញ្ហានៃការរាតត្បាត។

ប្រធានអង្គការសុខភាពពិភពលោកបានសង្កត់ធ្ងន់ថា វីរុសរាលដាលកាន់តែយូរ ឱកាសកាន់តែច្រើនសម្រាប់ការផ្លាស់ប្តូរ ដែលអាចធ្វើឱ្យវ៉ាក់សាំងមិនសូវមានប្រសិទ្ធភាព។ បច្ចុប្បន្ននេះវ៉ាក់សាំងកាន់តែច្រើនកំពុងត្រូវបានបង្កើតនិងផលិតនៅទូទាំងពិភពលោក ហើយវានឹងមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់មនុស្សគ្រប់គ្នានាពេលអនាគត។ ប៉ុន្តែសម្រាប់ពេលនេះ និងនៅសេសសល់នៃឆ្នាំនេះវ៉ាក់សាំង នឹងក្លាយជាធនធានមានកំណត់ហើយត្រូវតែប្រើប្រាស់ជាយុទ្ធសាស្ត្រ។

លោក Tedros បានអំពាវនាវដល់បណ្តាប្រទេសទាំងអស់រួមទាំងប្រទេសដែលមានប្រាក់ចំណូលខ្ពស់ចូលរួមចែកថ្នាំបង្ការជាបន្ទាន់និងជំរុញឱ្យក្រុមហ៊ុនផលិតផ្តល់អាទិភាពដល់កិច្ចសន្យាជាមួយ COVAX និងបង្កើនការផលិតវ៉ាក់សាំងយ៉ាងសំខាន់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង