Yearendyearend1140x150

ចិនធានារ៉ាប់រងក្នុងការចំណាយលើ«សមយុទ្ធនាគមាស»ជាមួយកម្ពុជាឆ្នាំ២០២០

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក ឥត សារ៉ាត់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មការសមយុទ្ធនាគមាសឆ្នាំ២០២០ កម្ពុជា និងចិន។ 

ភ្នំពេញ៖ កងទ័ពរំដោះប្រជាជនចិន នឹងរ៉ាបរងទាំងអស់រាល់ការចំណាយក្នុងការធ្វើសយុទ្ធនាគមាស ឆ្នាំ២០២០ជាមួយកម្ពុជា ខណៈសមយុទ្ធនេះនឹងចាប់ផ្តើមពីថ្ងៃទី១៤ ខែមីនា ដល់ថ្ងៃទី១ ខែ មេសា ឆ្នាំ២០២០នេះដោយមានការចូលរវាង កងទ័ពទាំងពីររហូតដល់ជាងបីពាន់នាក់ និងត្រូវប្រើប្រាស់ឧទ្ភគាចក្រ សព្វាវុធទំនើបៗជាច្រើន ក្រោមវិធានបទ«រួមគ្នាប្រឆាំងភេរវកម្ម និងការងារមនុស្សធម៌»នោះ។

លោក ឥត សារ៉ាត់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មការសមយុទ្ធនាគមាសឆ្នាំ២០២០ កម្ពុជា និងចិន បានឲ្យដឹងថា សមយុទ្ធនាគមាសរវាងកងទ័ពកម្ពុជា និងចិននេះគឺនឹងធ្វើឡើងនៅទីលានបាញ់គ្រាប់ពិត តេជោសែនជុំគីរី របស់កងពលតូចថ្មើរជើងលេខ៧០ ស្ថិតក្នុងភូមិអូរ ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត និងមានលក្ខណៈទ្រង់ទ្រាយធំជាងឆ្នាំមុន។

បើតាមលោក ឥត សារ៉ាត់ ការធ្វើសមយុទ្ធនាគមាសជាមួយ និងចិននេះកម្ពុជាទទួលបាន អត្ថប្រយោជន៍ច្រើន ពីភាគីចិនទាំងផ្នែកប្រយុទ្ធប្រឆាំងភេរកម្ម និងការសង្រ្គោះគ្រោះមហន្តរាយនានា ដែលកើតចេញពី គ្រោះធម្មជាតិ ហើយជាងនេះទៅទៀត ក៏ធ្វើឲ្យកងទ័ពនៃប្រទេសទាំងពីរកាន់តែជិតស្និតគ្នាពីមួយឆ្នាំទៅមួយឆ្នាំផងដែរ។

គួរជម្រាបថា ប្រតិបត្តិការសមយុទ្ធនាគមាស លើកទី៤ ឆ្នាំ២០២០ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន កងកម្លាំងកងទ័ពជើងគោក កងទ័ពរំដោះប្រជាជនចិន មានកម្លាំងចូលរួមចំនួន ២៦៥នាក់ រួមនឹងយុទ្ធោបករណ៍ និងបរិក្ខារយោធា ដែលរួមមានយន្តហោះប្រភេទឧត្ថម្ភាកចក្រកងទ័ពជើងអាកាស MI ១៧ ប្រភេទហ្ស៊ែត ណាញ (Z9) រថពាសដែកប៉េអឹមប៉េ១, រថក្រោះតេ ៥៥, កាំភ្លើងធំធន់ធ្ងន់ប្រភេទអូសសណ្តោង, កាំភ្លើងត្បាល់ ១២០មីលីម៉ែត្រ, ៨២មីលីម៉ែត្រ, ៦០មីលីម៉ែត្រ រួមនឹងសព្វាវុធធុនស្រាល មួយចំនួនធំថែមទៀត៕

លោក ឥត សារ៉ាត់ បានសង្កត់ធ្ងន់ថា ការធ្វើសមយុទ្ធនេះ គឺពុំមានការរាំងស្ទះអ្វីបើទោះបី បច្ចុប្បន្នប្រទេសចិន ក៏ដូចជាពិភពលោកមានការផ្ទុះនូវមេរោគកូរ៉ូណា ឬCOVID-19 ក៏ដោយ ហើយពេលនេះភាគីចិនបានត្រួតពិនិត្យយ៉ាងច្បាស់លាស់ចំពោះមេរោគដ៏កាចសាហាវនេះរួចជាស្រេចហើយ ទើបគេបញ្ជូនក្រុមទាហានដែលចូលរួមសមយុទ្ធមកនោះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: សមយុទ្ធនាគមាស
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង