Yearendyearend1140x150
Img 0571

កំពង់ចម្លងអរិយក្សត្រ រឹតបន្តឹងការធ្វើដំណើរឆ្លងតាមសាឡាង ខណៈកូវីដវិលចូលសហគមន៍កម្ពុជាជាថ្មី

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
កំពង់ចម្លងអរិយក្សត្ររឹតបន្តឹងការធ្វើដំណើរឆ្លងតាមសាឡាង ខណៈកូវីដវិលចូលសហគមន៍កម្ពុជាជាថ្មី

ភ្នំពេញ៖ ក្នុងអំឡុងពេលមានការរីករាលដាលនូវជំងឺកូវីដ១៩ថ្មីនៃព្រឹត្តិការណ៍ឆ្លងជាសហគមន៍២០កុម្ភៈ២០២១ នៅទីតាំងកំពង់ចម្លងភ្នំពេញអរិយក្សត្រ ត្រូវបានអាជ្ញាធរចាប់ផ្ដើមប្រតិបត្តិការរឹតបន្តឹងក្នុងការដាក់វិធានការការពារ និងបង្ការវីរុសកូវីដ១៩ ដល់ប្រជាពលរដ្ឋដែលធ្វើដំណើរនៅតាមកំពង់ចម្លង។ នេះបើតាមលោក ប៉េង គ្រី ប្រធានផ្នែកកំពង់ចម្លងភ្នំពេញអរិយក្សត្រ បានប្រាប់ស៊ីស៊ីថាមស៍ នៅព្រឹកថ្ងៃទី២១កុម្ភៈនេះ។

លោកប៉េង គ្រី ប្រធានផ្នែកកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ មានប្រសាសន៍ថា ដើម្បីមានវិធានការការពារមិនអោយមានការឆ្លងវីរុសកូវីដ-១៩ ដល់ប្រជាពលរដ្ឋធ្វើដំណើរតាមកំពង់ចម្លងភ្នំពេញអរិយក្សត្រ ទៅកាន់បណ្តាខេត្តខាងកើតទន្លេមេគង្គមុនពេលឆ្លងសាឡាង គឺខាងបុគ្គលិកចម្លងត្រូវណែនាំប្រជាពលរដ្ឋពាក់ម៉ាស់ រក្សាគំលាតពីគ្នា បាញ់អាល់កុល ឬលាងដៃជាមួយសាប៊ូ ឬអាកុល ឱ្យបានប្រចាំរាល់ពេលចេញចូល និងពិនិត្យកំដៅមុនពេលប្រជាពលរដ្ឋចុះ ឬឡើងជិះសាឡាង។

លោក គ្រី បន្ថែមទៀតថា ខាងកំពង់ចម្លងធ្វើការផ្សព្វផ្សាយអំពីវិធានការការពារ និងបង្ការជំងឺកូវីដ១៩ តាមរយៈឧបករណ៍បំពង់សំលេង ដែលវិធានការទាំងឡាយរបស់ក្រសួងសុខាភិបាលកម្ពុជា ហើយក្រុមការងារនៅកំពង់ចម្លង បានធ្វើការបាញ់ថ្នាំសំលាប់មេរោគ នៅចំណុចចាប់ផ្ដើមពីទីតាំងលក់សំបុត្រ និងនៅលើសាឡាងជាប្រចាំផងដែរ៕

កំពង់ចម្លងអរិយក្សត្ររឹតបន្តឹងការធ្វើដំណើរឆ្លងតាមសាឡាង ខណៈកូវីដវិលចូលសហគមន៍កម្ពុជាជាថ្មី
កំពង់ចម្លងអរិយក្សត្ររឹតបន្តឹងការធ្វើដំណើរឆ្លងតាមសាឡាង ខណៈកូវីដវិលចូលសហគមន៍កម្ពុជាជាថ្មី


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង