Yearendyearend1140x150

ទីតាំង ២៣កន្លែងត្រូវបានបិទ ក្រោយជាប់ពាក់ព័ន្ធឆ្លងកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
បិទទីតាំងនៅស្ពាននៅកោះពេជ្រ

ភ្នំពេញ៖ ក្រសួងសុខាភិបាល  នៅថ្ងៃទី ២២ កុម្ភៈនេះ បាន​ប្រកាស​ពីទីតាំង ដែលពាក់ព័ន្ធ​នឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ​ ចំនួន ២៣ទីតាំង នៅក្នុងរាជធានីភ្នំពេញ ហើយទីតាំងទាំងនេះ ត្រូវបានបិទជាបណ្តោះអាសន្ន​។

ទីតាំងទាំង ២៣កន្លែងនោះ រួមមាន៖ ១. ក្លឹប N8 ​​​  ២.ក្លឹប ​Casa Bay Meridian   ៣.សណ្ឋាគារ​ Le Gong Guan Hotel ​  ៤.​City Comfort ​  ៥.អគារ The Bridge    ៦.​ The Point Service Apartment    ៧. Mekong Street     ៨.Pent House Apartment   ៩.Skyline DUMEX   ១០.Somet Condoninium   ១១.Residence L Olympic   ១២.Prince Plaza Centre   ១៣. Celeste Skybar   ១៤.Diamond Twin   ១៥. JinZun ខារ៉ាអូខេមុខព្រលាន   ១៦.ក្លឹប Coco សណ្ឋាគារកណ្តាលសួនច្បារ    ១៧. JuHao មុខហាងឆ្នេរមាស   ១៨.ហាង The World    ១៩.ហាង វ័នមែនសិន   ២០.ក្លឹប ១៦៨ អតីត​នគរសំរឹទ្ធិ    ២១.Love     ២២.វិទ្យាល័យ​ហ៊ុនសែន ភ្នំពេញថ្មី     និង២៣.សាលា SIS។

ក្រសួងសុខាភិបាល បានលើកឡើងថា បុគ្គលដែលធ្លាប់បានចេញចូលទីតាំង​ខាងលើ ពីថ្ងៃទី០៦ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឬបុគ្គល​ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ ឬដឹងថា ខ្លួនជាអ្នកប៉ះពាល់ជាមួយ​អ្នកមានវីរុសកូវីដ១៩ ត្រូវមានភាពស្មោះត្រង់ មិនលាក់លៀម និងស្ម័គ្រចិត្ត មកធ្វើតេស្តរកមេរោគកូវីដ១៩ នៅរៀងរាល់ម៉ោងធ្វើការ នៅមណ្ឌលសុខភាពចាក់អង្រែ ក្នុងរាជធានីភ្នំពេញ។ អ្នកទាំងនេះ ក៏ត្រូវដាក់ខ្លួន​នៅដាច់ដោយឡែកពីក្រុមគ្រួសារ ធ្វើចត្តាឡីស័ក ចំនួន ១៤ថ្ងៃ នៅតាមផ្ទះរៀងៗខ្លួន ព្រមទាំងតាមដាន​សុខភាពជារៀងរាល់ថ្ងៃ។ ប្រសិនបើមានអាការៈមិនស្រួលខ្លួន ដូចជាមានឡើងកំដៅខ្លួន ក្អក ផ្តាសាយ ឈឺបំពងក ឬពិបាកដកដង្ហើម ជាដើម សូមហៅទៅលេខទូរស័ព្ទទាន់ហេតុការណ៍ ១១៥ ឬលេខទូរស័ព្ទ ដែលមានជូននៅខាងក្រោមនេះស្រាប់ ដើម្បីជួយអន្តរាគមន៍សុខភាពបានទាន់ពេលវេលា​។

ក្រសួងសុខាភិបាល ក៏បានប្រកាស​អំពាវនាវ និងក្រើនរំលឹក​សាជាថ្មីម្តងទៀត សូម​បងប្អូន​ប្រជាពលរដ្ឋទាំងអស់ នៅទូទាំងប្រទេស និងជាពិសេស​អ្នករស់នៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវប្រកាន់​យកនូវការប្រុង​ប្រយ័ត្នខ្លួនជាប់ជានិច្ច គ្រប់គ្រងក្រុមគ្រួសារ​ឲ្យបានល្អ និងចូលរួមអនុវត្តវិធានការការពារខ្លួនឲ្យបានខ្ជាប់ខ្ជួន​គ្រប់ៗគ្នា។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា ការរុករកស្រាវជ្រាវបានបង្ហាញថា ស្ថានភា​ពនៃ​ការចម្លង​ក្នុងសហគមន៍នាពេលនេះ មានលក្ខណៈធំជាង និងសាំញ៉ាំ​ជាងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ហើយវិធានការ និងអន្តរាគមន៍នានា បានដាក់​ចេញជាបណ្តើរៗ គឺអាស្រ័យ​ទៅតាមស្ថានភាពនៃការរកឃើញវត្តមានវីរុសកូវីដ១៩ នៅតាមទីតាំងនីមួយៗ ដើម្បីទប់ស្កាត់ការចម្លងបន្តវីរុសកូវីដ១៩ នៅក្នុងសហគមន៍ទ្រង់ទ្រាយធំធេង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង