Yearendyearend1140x150

ក្រសួងសុខាភិបាល៖«ព្រឹត្តិការណ៍ ២០កុម្ភៈ»ធ្ងន់ធ្ងរជាងឆ្លងមុនៗ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា។

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៣៥នាក់ ក្នុងនោះមាន៣១នាក់ជាករណីឆ្លងចូលសហគមន៍ ដែលពាក់ព័ន្ធ «ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ» និង ៤នាក់ផ្សេងទៀតជាអ្នកដំណើរមកពីក្រៅប្រទេស។

ចំនួននេះបានធ្វើឱ្យចំនួនអ្នកឆ្លងកូវីដនៅកម្ពុជាកើនឡើងដល់ ៥៦៨នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧៥នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៩៣នាក់។

បើតាមក្រសួងសុខាភិបាល បានអះអាងថា តាមការស្រាវជ្រាវ ស្ថានភាពនៃការចម្លងក្នុងសហគមន៍នាពេលនេះ គឺមានលក្ខណៈធំជាង និងសាំញាំជាងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ហើយវិធានការ និងអន្តរាគមន៍នានា បានដាក់ចេញជាបណ្តើរៗ ដោយអាស្រ័យទៅតាមស្ថានភាពនៃការរកឃើញវត្តមានកូវីដ-១៩ នៅតាមទីតាំងនានា។

ក្រសួងបានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់សហការ និងសាមគ្គីភាពគ្នា ដើម្បីចូលរួមដោយម៉ឺងម៉ាត់នូវការដាក់ចេញវិធានការនានា ប្រឆាំងកូវីដ-១៩។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង