Yearendyearend1140x150

ក្រសួងមហាផ្ទៃរឹបអូស «លុយកខ្វក់» បានប្រមាណជិត៨លានដុល្លារ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចុះបង្រាប និងឃាត់បានលុយកខ្វក់ចំនួន ៧៥ករណី រួចបានកសាងសំណុំរឿងទៅស្ថាប័នអយ្យការចំនួន ១៥ករណី។ ស្ថាប័នអយ្យការបានសម្រេចធ្វើការចោទប្រកាន់បទល្មើសសម្អាតប្រាក់បាន ១០ករណី និងដែលបានបង្កកសាច់ប្រាក់ជាប្រាក់ដុល្លារប្រមាណជិត៧៧៨៦១៧៩,៣៥ ដុល្លារអាមេរិក។

ជាមួយគ្នានេះ ក្រសួងមហាផ្ទៃបានឃាត់ទុកនិងរក្សាទីតាំងផ្ទះ ៣កន្លែង ដីឡូត៍ ១កន្លែង រថយន្ត ៧២គ្រឿង ម៉ូតូ២៦៥៣គ្រឿងជាបទល្មើសចរាចរណ៍ និងប្រាក់ពិតប្រាកដដែលមិនមានច្បាប់ឆ្លងតាមរយៈអ្នកដែលយកប្រាក់នៅព្រលានយន្តហោះ ដែលហៅថាប្រាក់ចរាចរណ៍ខុសច្បាប់។ នេះបើតាមការថ្លែងរបស់លោក ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ ក្នុងសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងមហាផ្ទៃ នៅទីស្ដីការគណៈរដ្ឋមន្ដ្រី។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​លោក ​ខៀវ សុភ័គ ​បាន​និយាយ​ផងដែរ​ថា ​សាច់ប្រាក់​ដែល​រឹបអូស​បាន​នោះ នៅពេលតុលាការសម្រេចជាផ្លូវការ ក្រសួងនឹងបញ្ជូន​ទៅ​ធនាគារ​ជាតិ​។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: លុយកខ្វក់
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង