Yearendyearend1140x150

សហព័ន្ធស្រូវអង្ករស្នើទុកថវិកា៨០លានដុល្លារពីរដ្ឋាភិបាលសម្រាប់ត្រៀមទិញស្រូវ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានលើកជាសំណើដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ ឱ្យរក្សាទុកកញ្ចប់ថវិកាពិសេស ៨០លានដុល្លារអាមេរិក នៅក្នុងការត្រៀមខ្លួនលើការទិញស្រូវសម្រាប់រដូវកាលបន្ទាប់ឆ្នាំ២០២០-២០២១។សំណើនេះធ្វើឡើង នៅក្នុងកិច្ចប្រជុំរវាងធនាគារអភិវឌ្ឍន៍ជនបទ និងសហព័ន្ធស្រូវអង្ករកម្ពុជា ស្តីពីកញ្ចប់ថវិកាកម្ចី និងការពន្យារពេលសងត្រឡប់ប្រាក់កម្ចី។

ក្នុងបញ្ចប់ថវិកា៨០លានដុល្លារនោះមានចំនួន ៥០លានដុល្លារអាមេរិកសម្រាប់ទិញស្រូវនារដូវប្រមូលផលជុំទីមួយខាងមុខ (ស្រូវក្រអូប: ស្រូវសែនក្រអូប) និងស្នើសុំបន្ថែមថវិកា ៣០ (សាមសិប)លានដុល្លារអាមេរិកសម្រាប់ជុំទីពីរបន្ទាប់ (ស្រូវក្រអូបប្រណិត: ស្រូវផ្ការំដួល រំដេង រមៀត សូម៉ាលី...) ហើយក៏ស្នើបន្ថែមរយៈពេលបង្វិលសងពី ៦ខែទៅ១២ខែ។

សហព័ន្ធស្រូវអង្ករកម្ពុជា ក៏ស្នើសុំឱ្យមានការពន្យារពេលលើការសងត្រឡប់ចំពោះក្រុមហ៊ុននាំចេញអង្ករ និងរោងម៉ាស៊ីនកិនស្រូវមួយចំនួនក្នុងកាលៈទេសៈប្រឈមនឹងការរីករាលដាលនៃវីរុសកូវីដ-១៩ (COVID-19&) ដោយហេតុផលអ្នកនាំចេញមួយចំនួនមានការពន្យារពេលទូទាត់ពីអ្នកបញ្ជាទិញរបស់ប្រទេសនាំចូល ដែលនាំឱ្យលំហូរសាច់ប្រាក់របស់ក្រុមហ៊ុន និងរោងម៉ាស៊ីនកិនស្រូវមានការខកខាន និងរាំងស្ទះ។

ជាការឆ្លើយតប លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ នឹងទទួលយកសំណើ តែយកទៅសិក្សា និងស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាលកម្ពុជាជាមុនសិន។ លោកបន្តថា ការអនុវត្តកន្លងមកនេះគឺធនាគារបានអនុគ្រោះជាពិសេសដល់វិស័យស្រូវអង្ករមួយចំនួនធំរួចមកហើយ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង