Yearendyearend1140x150

វិទ្យាស្ថានតេជោសែនសាធារណការជ្រើសរើសនិស្សិតចូលរៀនថ្នាក់បរិញ្ញាបត្រ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ វិទ្យាស្ថានតេជោសែនសាធារណការ ជ្រើសរើសនិស្សិតជំនាន់ទី១ ចំនួន២០០នាក់ ឱ្យចូលរៀនថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រ+១(វិស្វករ) សម្រាប់ឆ្នាំសិក្សា ២០២១-២០២២។

កម្មវិធីតម្រង់ទិស (Majors and Career Roadmap Event)៖ បើកទូលាយឲ្យសិស្សនិស្សិតអាចជួបផ្ទាល់ជាមួយ ឯកឧត្តមទេសរដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំ ដើម្បីទស្សនាវិទ្យាស្ថាន ក៏ដូចជាសិក្សាស្វែងយល់ពីដឺប៉ាតឺម៉ង់មុខជំនាញ និងឱកាសការងារក្រោយបញ្ចប់ការសិក្សានៅវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន។ 

ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២១ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង ៩:០០ព្រឹក ដល់ ម៉ោង ១១:៣០ នៅវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន

សូមបញ្ជាក់ថា សិស្សនិស្សិត អាចចុះឈ្មោះប្រឡងចូលរៀននៅវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន ដោយចាប់ទទួលពាក្យ ពីថ្ងៃទី២១ ដល់ ថ្ងៃ២៨ ខែកុម្ភៈ ឆ្នាំ២០២១។



ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង