Yearendyearend1140x150
Img 0571

តុលាការសម្រេច«ឃុំខ្លួន»អតីតអធិការស្រុកកំរៀង

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ តុលាការខេត្តបាត់ដំបង បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជាបណ្តោះអាសន្នលើ លោក គឹម ពន្លក អតីតអធិការស្រុកកំរៀង ខេត្តបាត់ដំបង ពីបទការនាំយកចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន ដាក់ពន្ធនាគារជាបណ្តោះអាសន្ន។នេះបើយោងតាមដីការបស់តុលាការខេត្តបាត់ដំបង។

ក្នុងដីការបស់ចៅក្រមស៊ើបសួរ ឃី ឆៃ បានសម្រេច៖ ទី១៖ បញ្ជាឲ្យភ្នាក់ងារមានសមត្ថកិច្ច នៃកម្លាំងសាធារណៈធ្វើការនាំខ្លួនជនត្រូវចោទឈ្មោះ គឹម ពន្លក ភេទប្រុស អាយុ៤៦ឆ្នាំ ជាតិខ្មែរ ទៅពន្ធនាគារខេត្តបាត់ដំបង ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមនីតិវិធី។ ទី២៖ បង្គាប់ឲ្យប្រធានពន្ធនាគារ ខេត្តបាត់ដំបង ទទួល និងឃុំខ្លួនជននេះរហូតដល់មានបញ្ជាថ្មីសម្រេចផ្សេងពីនេះ។ ទី៣៖ បង្គាប់ឲ្យគ្រប់ភ្នាក់ងារនៃកម្លាំងសាធារណៈទាំងអស់ នៅពេលត្រូវបានបង្ហាញដីកានេះត្រូវសហការអនុវត្តឲ្យបានល្អនៅក្នុងករណីចាំបាច់។

សូមជំរាប កាលពីយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យសម្រេចដកស័ក្តិ និងបណ្តេញលោកវរសេនីយ៍ឯក គឹម ពន្លក អធិការស្រុកកំរៀង ខេត្តបាត់ដំបង ចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិ។ ការចេញអនុក្រឹត្យសម្រេចដកស័ក្តិ និងបណ្តេញ ធ្វើឡើងបន្ទាប់ពីមានបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្ទាប់ពីក្រុមស្រាវជ្រាវរកឃើញថា អធិការស្រុករូបនេះ ពិតជាបានដោះលែងមេខ្យល់នាំមនុស្សឆ្លងដែនខុសច្បាប់ ពីប្រទេសថៃចូលទឹកដីកម្ពុជា។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ពុករលួយ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង