Yearendyearend1140x150
Img 0571

【វីដេអូ​ 】អ្នកជម្ងឺវ័៍យ៨៨ឆ្នាំម្នាក់ដែលឆ្លងមេរោគកូរ៉ូណាបានជាសះស្បើយ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
សុខ​ សាន្ត
/

(ចិន)អ្នកជម្ងឺ ដែលមានអាយុច្រើនជាងគេក្នុងវ័៍យ៨៨ឆ្នាំ ក្នុងចំណោមអ្នកជម្ងឺដែលឆ្លងមេរោគកូរ៉ូណាចំនួន៣៧នាក់ បានជាសះស្បើយចេញពីមន្ទីរពេទ្យ ជីន អ៊ីន ថាន (Jin yin tan) កាលពីថ្ងៃទី ២ កុម្ភះនេះ។

នេះគឺជាចំនួនអ្នកជម្ងឺជាសះស្បើយនិងចេញពីមន្ទីរពេទ្យនេះច្រើនជាងគេបង្អស់ចាប់តាំងពីផ្ទុះជម្ងឺរលាកសួតដោយមេរោគកូរ៉ូណាមក។

មន្ទីរពេទ្យ ជីន អ៊ីន ថាន (Jin yin tan) គឺជាមន្ទីរពេទ្យព្យាបាលអ្នកជម្ងឺរលាកសួត ដោយមេរោគកូរ៉ូណាច្រើនជាងគេ និងជាមន្ទីរពេទ្យដែលចាប់ផ្តើមប្រយុទ្ធនឹងជម្ងឺនេះមុនគេផងដែរ។

គួរបញ្ជាក់ថា ក្រោមការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ អ្នកជម្ងឺដែលឆ្លងមេរោគកូរ៉ូណាចំនួន៣៧នាក់បានជាសះស្បើយចេញពីមន្ទីរពេទ្យហើយ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង