Yearendyearend1140x150

【វីដេអូ】ម៉ាតជនជាតិចិនមួយកន្លែងនៅក្រុងព្រះសីហនុ ត្រូវចោរជនជាតិចិនប្លន់កាលពីយប់មិញ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ព្រសីហនុ៖ វីដេអូបានបង្ហាញថា ជនល្មើសជនជាតិចិនម្នាក់កាលពីយប់ថ្ងៃទី១០ ខែមីនាបានចូលក្នុងម៉ាត ហើយធ្វើជាទិញទំនិញដើម្បីបង្វែរការយកចិត្តទុកដាក់របស់បុគ្គលិកក្នុងផ្សារ បន្ទាប់មកបានប្រើថ្នាំរំញោចបាញ់ទៅលើបុគ្គលិកលក់ និង មានគ្នីគ្នា៣នាក់ទៀតដែលជាជនជាតិចិនដូចគ្នាសម្រុកចូលទៅក្នុងផ្សាម៉ាត ហើយធ្វើសកម្មភាពប្លន់ ព្រមទាំងចាប់ជំរិតបុគ្គលិក។

អ្នកនៅក្នុងហេតុការណ៍នោះ បានប្រាប់អ្នកយកព័ត៌មានថា ករណីនេះបានកើតឡើងនៅម៉ាតមួយក្បែរកំពង់ផែក្រុងព្រះសីហនុកាលពីយប់មិញ។ក្រោយពីកើតហេតុ ប៉ូលីស និងអាវុធហត្ថ ក្រុងព្រះសីហនុបានទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស៊ើបអង្កេត។

ប៉ុន្តែរហូតមកដល់ពេលនេះ ប៉ូលីសមិនទាន់បានបង្ហាញពីវឌ្ឍនភាពចុងក្រោយនៃករណីនេះទេ។

អ្នកដែលដឹងហេតុការណ៍នេះ បានប្រាប់អ្នកយកព័ត៌មានថា យោងតាមបទពិសោធន៍របស់គាត់ ក្រុមល្មើសទាំងនេះមិនមែនជាអ្នកជំនាញប្រព្រឹត្តណ៍បទល្មើសទេ សូម្បីតែកាំភ្លើង និងកាំបិតក៏មិនបានប្រើដែរ ពួកគេគ្រាន់តែប្រើថ្នាំបាញ់ប៉ុណ្ណោះ។

គួរបញ្ជាក់ថា កន្លងទៅចោរជនជាតិបរទេសប្លន់នៅផ្សារទំនើបដែលរកស៊ីដោយជនជាតិចិននៅព្រះសីហនុភាគច្រើន គឺប្លន់ទ្រព្យសម្បត្តិប៉ុណ្ណោះ តែករណីនេះត្រូវបានបង្កើនមួយកម្រិតទៀត ហើយសូម្បីតែបុគ្គលិកក្នុងផ្សារក៏ត្រូវបានចាប់ជំរិតដែរ។ នេះបង្ហាញពីអសន្តិសុខសាធារណៈនៅព្រះសីហនុ ដែលគួរតែមានការយកចិត្តទុកដាក់ខ្ពស់ពីស្ថាប័នពាក់ព័ន្ធ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង